ព័ត៍មាន

ប្រកាស គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម”

ប្រកាស គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម”

(VOVWORLD) - នាព្រឹកថ្ងៃទី១១ ខែកញ្ញា គណកម្មការស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ចឯកជន (គណកម្មការលេខ ៤) បានរៀបចំពិធីប្រកាសគំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម” និងបង្ហាញមុខក្រុមប្រឹក្សាប្រតិបត្តិ ជាមួយបុគ្គលិកសំខាន់ៗនៃគណៈកម្មការ។

ប្រកាស គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម”។ រូបថត៖ chinhphu.vn

គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម” គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចទាំងបួនដែលនាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ប្រគល់ឱ្យគណកម្មការលេខ ៤ ក្នុងសម័យប្រជុំការងារកាលពីពាក់កណ្តាលខែសីហាកន្លងទៅ។

យោងតាមលោក Truong Gia Binh - ប្រធានគណកម្មការលេខ៤ សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃគំរូ និងជាប្រធានក្រុមប្រឹក្សាភិបាល FPT Group បានឲ្យដឹងថា គំរូ “ទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចឯកជនវៀតណាម” ឆ្ពោះទៅរកគោលដៅ “រដ្ឋ-ឯកជនកសាងប្រទេសជាតិ” ដោយជំរុញយន្តការ រួមគ្នាធ្វើ រួមគ្នាចែករំលែកទំនួលខុសត្រូវ រវាងវិស័យឯកជននិងទីភ្នាក់ងាររដ្ឋ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងប្រទេសជាតិ។ គំរូនេះក៏ជាកន្លែងប្រមូលផ្តុំនូវបញ្ញា ប្រភពធនធាន និងសំឡេងដ៏ស៊ីជម្រៅ របស់សហគមន៍ធុរកិច្ចឯកជនទាំងធំនិងតូច ដោយរួមចំណែកសម្រេចបានគោលដៅនៃការអភិវឌ្ឍសេដ្ឋកិច្ចឯកជនទៅជាកម្លាំងចលករដ៏សំខាន់បំផុតនៃខឿនសេដ្ឋកិច្ច។

នៅក្នុងពិធីនេះ ក្រុមប្រឹក្សាប្រតិបត្តិគំរូក៏ត្រូវបានបង្ហាញមុខ ដោយមានពាណិជ្ជករសំខាន់ជួរមុខ ដូចជា៖ លោក Truong Gia Binh (ប្រធានក្រុមប្រឹក្សាភិបាលនៃ FPT Group, ប្រធានគណកម្មការលេខ ៤), លោក Don Lam (អគ្គនាយក VinaCapital), លោក Mai Huu Tin (អគ្គនាយក U&I Group), លោក Vu Van Tien (ប្រធានក្រុមប្រឹក្សាភិបាល Geleximco Group) និងលោកស្រី Nguyen Thi Phuong Thao (ប្រធានក្រុមប្រឹក្សាភិបាលនៃ Sovico Group)...៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.