ព័ត៍មាន

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

ប្រកាសលទ្ធផលបោះឆ្នោត៖ ចំនួនអ្នកបោះឆ្នោតទៅបោះឆ្នោតគឺខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក

(VOVWORLD) - នារសៀលថ្ងៃទី ២១ ខែមីនា ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានធ្វើសន្និសីទសារព័ត៌មានដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតស្តីពីលទ្ធផលនៃការបោះឆ្នោត និងបញ្ជីឈ្មោះសមាជិក សមាជិកាជាប់ឆ្នោតសម្រាប់រដ្ឋសភានីតិកាលទី ១៦។

ទិដ្ឋភាពក្នុងសន្និសីទសារព័ត៌មាន (រូបថត៖ ទួនអាញ/TTXVN)

យោងតាមក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ចំនួនអ្នកបោះឆ្នោតសរុបដែលចូលរួមក្នុងការបោះឆ្នោតបានឈានដល់ជិត ៧២ លាននាក់ ស្មើនឹង ៩៩,៧% ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ លទ្ធផលនេះបង្ហាញយ៉ាងច្បាស់អំពីការយល់ដឹងខាងនយោបាយ ស្មារតីទទួលខុសត្រូវ និងការស្រុះចិត្តគំនិតខ្ពស់របស់ប្រជាជនចំពោះព្រឹត្តិការណ៍នយោបាយដ៏សំខាន់នេះរបស់ប្រទេសជាតិ។

ស្តីពីលទ្ធផលនៃការបោះឆ្នោតសមាជិកសមាជិកាសភា នៅទូទាំងប្រទេសបានបោះឆ្នោត ជ្រើសរើសសមាជិកទាំង ៥០០ រូបពីបេក្ខជនចំនួន ៨៦៣ រូប។ ក្នុងចំណោមនោះ សមាជិកចំនួន ២១៤ រូបដែលត្រូវបានតែងតាំងដោយគណៈកម្មាធិការមជ្ឈិម សុទ្ធតែជាប់ឆ្នើត ដោយសម្រេចបានអត្រាខ្ពស់។ លើសពីនេះ ក្នុងចំណោមបេក្ខជនរដ្ឋសភាចំនួន ៨៦៣ រូប អត្រាសមាជិកសភាមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦៨,៦៣% ខណៈដែល ៣០,២១% មានសញ្ញាបត្រសាកលវិទ្យាល័យ។

ជាពិសេស រដ្ឋសភានីតិកាលទី ១៦ មានលក្ខណៈពិសេសថ្មីៗ ជាច្រើននៅក្នុងរចនាសម្ព័ន្ធប្រតិភូ៖ ជាលើកដំបូង មានតំណាងមកពីក្រុមជនជាតិ អឺ ឌឺ ដែលជាក្រុមជនជាតិតិចបំផុតមួយនៅក្នុងប្រទេសវៀតណាម ត្រូវបានជាប់ឆ្នោត។ ភាគរយនៃសមាជិកាបានឈានដល់ប្រហែល ៣០% ដោយរក្សាកម្រិតខ្ពស់។ នេះក៏ជាលើកដំបូងដែរ ដែលចំនួនសមាជិកដែលត្រូវបានតែងតាំងដោយគណៈកម្មាធិការមជ្ឈិមដើម្បីឈរឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានសម្រេចបានអត្រាបោះឆ្នោតស្ទើរតែជាឯកច្ឆន្ទ។

ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានវាយតម្លៃថា ការបោះឆ្នោតនេះទទួលបានជោគជ័យដ៏គួរឱ្យកត់សម្គាល់ ដោយធានាបាននូវលទ្ធិប្រជាធិបតេយ្យ ភាពបើកចំហ តម្លាភាព ភាពស្របច្បាប់ និងសន្តិសុខដាច់ខាត។ ដំណើរការទាំងមូល ចាប់ពីការពិគ្រោះយោបល់ និងការតែងតាំងបេក្ខជន រហូតដល់ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងស្របតាមបទប្បញ្ញត្តិ។ សន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គមត្រូវបានរក្សា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.