ព័ត៍មាន

ប្រកាសបណ្តាញនវានុវត្តន៍និងអ្នកជំនាញខាងបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ៣

ប្រកាសបណ្តាញនវានុវត្តន៍និងអ្នកជំនាញខាងបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ៣

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ សីហា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម (ក្រសួងហិរញ្ញវត្ថុ) បានប្រារព្ធពិធីប្រកាសការបង្កើតបណ្តាញនវានុវត្តន៍ និង អ្នកជំនាញខាងបច្ចេកវិទ្យាយុទ្ធសាស្ត្រចំនួន ៣ នោះគឺ៖ កង់ទិច (VNQuantum), សន្តិសុខតាមអ៊ីនធឺណិត (ViSecurity) និងអាកាសចរណ៍ អវកាស និងយន្តហោះ គ្មានមនុស្សបើក (UAV វៀតណាម)។

ប្រកាសបណ្តាញនវានុវត្តន៍ចំនួន ៣ នៅក្នុងវិស័យ កង់ទិច សន្តិសុខតាមអ៊ីនធឺណិត និងអាកាសចរណ៍ - អវកាស។ (រូបថត៖ Ta Lan/VOV1)
នៅក្នុងពិធីប្រកាស បណ្ដាអ្នកជំនាញបានសង្កត់ធ្ងន់ថា នៅលើពិភពលោក បច្ចេកវិទ្យា កង់ទិច សន្តិសុខតាមអ៊ីនធឺណិត និងអាកាសចរណ៍ - អវកាស យន្តហោះ គ្មានមនុស្សបើក (UAV) កំពុងលេចចេញជាសសរស្តម្ភយុទ្ធសាស្ត្រចំនួន ៣ ដែល កំណត់រូបរាងអនាគតនៃសេដ្ឋកិច្ច សន្តិសុខ និងការពារជាតិជាសកលដោយមានទំហំ ទីផ្សារប៉ាន់ប្រមាណពីរាប់រយលានទៅរាប់ទ្រីលានដុល្លាអាមេរិកក្នុងទសវត្សរ៍ក្រោយ។ ជាមួយនឹងកម្លាំងពលកម្មវ័យក្មេង សក្ដានុពលអនុវត្តន៍ដ៏ទូលំទូលាយ និងតម្រូវការ ទីផ្សារធំ វៀតណាមមានឱកាសមាសដើម្បីចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់តម្លៃសកល ក្លាយជាមជ្ឈមណ្ឌលនវានុវត្តន៍លើវិស័យទាំងនេះជាជំហានៗ។ ឧបនាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Chi Dung បានសង្កត់ធ្ងន់ថា៖
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung ថ្លែងនៅពិធីប្រកាស។ (រូបថត៖ Ta Lan/VOV1)
“ខ្ញុំសង្ឃឹមថា ជាមួយនឹងបញ្ញា ការជក់ចិត្ត និងការតភ្ជាប់ជាសកលនោះ បណ្តាញ នវានុវត្តន៍និងអ្នកជំនាញខាងបច្ចេកវិទ្យាយុទ្ធសាស្រ្តទាំង ៣ នេះ នឹងរួមជាមួយរដ្ឋា ភិបាល ក្រសួង ផ្នែក និងសហគ្រាស។ បណ្តាញទាំង ៣ នឹងចូលរួមយ៉ាងសកម្មក្នុង ដំណើរការតាក់តែងផែនការមេយុទ្ធសាស្រ្ត កសាងគោលនយោបាយ ជំរុញការស្រាវ ជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យាថ្មីៗ តាមនោះរួមចំណែកក្នុងការដោះស្រាយ បញ្ហាប្រឈមធំៗ ប្រែក្លាយ "បញ្ហាលំបាក" របស់ប្រទេសជាតិទៅជា "ឱកាសដ៏អស្ចារ្យ" សម្រាប់អនាគត។ ចំណែកខាងរដ្ឋាភិបាលវិញ យើងសន្យារួមដំណើរ និងបង្កើត លក្ខខណ្ឌអំណោយផលបំផុតសម្រាប់បណ្តាញទាំងអស់ ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព រួមចំណែកជាក់ស្តែងក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិ”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.