ព័ត៍មាន

ប្រតិភូ ២០.០០០នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨

ប្រតិភូ ២០.០០០នាក់ ចូលរួមវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨

(VOVWORLD) - វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨ (SPIEF-2025) បានប្រព្រឹត្តទៅជាផ្លូវការចាប់ពីថ្ងៃទី ១៨ ខែមិថុនា នៅមជ្ឈមណ្ឌលសន្និបាតនិងតាំងពិព័រណ៍ ExpoForum ក្នុងទីក្រុង St. Petersburg សហព័ន្ធរុស្ស៊ី ដោយមានការចូលរួមពីគណៈប្រតិភូ ២០.០០០នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកជំនាញ និងធុរកិច្ចមកពីប្រទេសនិងតំបន់ដែនដីចំនួន១៤០។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Le Thanh Long បានចូលរួមវេទិកានេះ។

វេទិកានេះមានប្រធានបទ "តម្លៃរួម - មូលដ្ឋានសម្រាប់កំណើននៅក្នុងពិភពលោកពហុប៉ូល" ដោយផ្តោតលើប្រធានបទសំខាន់ៗរួមមាន៖ កំណើនសកល សេដ្ឋកិច្ចរុស្ស៊ី តួនាទីរបស់មនុស្ស បរិស្ថានរស់នៅ និងបច្ចេកវិទ្យានាពេលអនាគត។ វេទិកាឆ្នាំនេះត្រូវបានរំពឹងថានឹងរៀបចំព្រឹត្តិការណ៍ច្រើនជាង ១៥០ ក្នុងទម្រង់ចម្រុះដូចជា៖ សិក្ខាសាលាយុទ្ធសាស្ត្រ សម័យប្រជុំពេញអង្គ ការពិភាក្សាស៊ីជម្រៅ និងអាហារពេលព្រឹកធុរកិច្ច។ នៅខាងក្រៅវេទិកានេះ គណៈប្រតិភូក៏នឹងពិភាក្សាអំពីបញ្ហាបច្ចុប្បន្នជាច្រើនដូចជា៖ ការពង្រឹងអធិបតេយ្យភាពសេដ្ឋកិច្ច ឯករាជ្យភាពនៃបច្ចេកវិទ្យា ការកសាងប្រព័ន្ធហិរញ្ញវត្ថុស្វយ័ត និងការឆ្លើយតបទៅនឹងវិធានការដាក់ទណ្ឌកម្ម។

វេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី ២៨ ត្រូវបានរំពឹងថា នឹងរៀបចំព្រឹត្តិការណ៍ជាង ១៥០ ក្នុងទម្រង់ផ្សេងៗគ្នា។ រូបថត៖ VOV

គួរកត់សម្គាល់ថា វេទិកាឆ្នាំនេះ នឹងបង្ហាញពីកិច្ចសន្ទនាធុរកិច្ចទ្វេភាគីរវាងរុស្ស៊ី និងដៃគូយុទ្ធសាស្ត្រដូចជា៖ វៀតណាម ចិន ឥណ្ឌា ប្រេស៊ីល អ៊ីរ៉ង់ ទួរគី អារ៉ាប់រួម (UAE) រួមជាមួយនឹងបណ្តាប្រទេសអាហ្វ្រិក អាមេរិកឡាទីន សហភាពអឺរ៉ុប និងអាស៊ាន។ វេទិកានេះនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ២១ ខែមិថុនា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.