ព័ត៍មាន

ប្តេជ្ញាចាប់ផ្តើមសាងសង់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូងក្នុងខែធ្នូ ឆ្នាំ ២០២៦

ប្តេជ្ញាចាប់ផ្តើមសាងសង់គម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូងក្នុងខែធ្នូ ឆ្នាំ ២០២៦

(VOVWORLD) - អញ្ជើញជាអធិបតីកិច្ចប្រជុំដំបូងនៃគណៈកម្មាធិការដឹកនាំសម្រាប់គម្រោងស្នូល និងគម្រោងសំខាន់ៗថ្នាក់ជាតិ ក្នុងវិស័យផ្លូវដែក កាលពីយប់ថ្ងៃទី ២៩ មីនា នៅទីស្នាក់ការរដ្ឋាភិបាលនៃទីក្រុងហាណូយ នាយករដ្ឋមន្រ្តី លោក ហ្វាម មិញ ជិញ បានស្នើឲ្យមានការប្តេជ្ញាចិត្តដើម្បីចាប់ផ្តើមគម្រោងផ្លូវដែកល្បឿនលឿនលើអ័ក្សខាងជើង-ខាងត្បូងនាខែធ្នូ ឆ្នាំ ២០២៦។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញធ្វើជាប្រធានកិច្ចប្រជុំលើកដំបូងនៃគណៈកម្មាធិការដឹកនាំសម្រាប់គម្រោងស្នូល និងគម្រោងសំខាន់ៗរបស់ប្រទេសជាតិក្នុងវិស័យផ្លូវដែក (រូបថត៖ Lai Hoa/VOV)

ទាក់ទងនឹងគម្រោងវិនិយោគសាងសង់ផ្លូវដែក Lao Cai – Ha Noi- Hai Phong លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះគឺជាផ្លូវដែកល្បឿន លឿនដំបូងគេដែលតភ្ជាប់ជាមួយប្រទេសចិន ដូច្នេះ ចាំបាច់ត្រូវសម្របសម្រួលជាមួយចិន ដើម្បីធានាបាននូវផលប្រយោជន៍សុខដុមរមនារវាងប្រទេសទាំងពីរ។ តាមគម្រោង ការសាងសង់ខ្សែផ្លូវដែកនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ ២០២៥។ ទាក់ទងនឹងផ្លូវរថភ្លើងហាណូយ - Lang Son និង Hai Phong - Ha Long - Mong Cai លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តល់អាទិភាពដល់ផ្នែកទាំងពីរដែលតភ្ជាប់ខ្សែផ្លូវ Lang Son – Ha Noi និង Mong Cai - Hai Phong ដើម្បីទាញយកសក្តានុពល និងអភិវឌ្ឍន៍ទេសចរណ៍។

លោកនាយករដ្ឋមន្ត្រីបានស្នើដល់អង្គភាព ក្រសួង ស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់លុបបំបាត់ការលំបាក ពន្លឿនវឌ្ឍនភាព ផ្តោតលើការបោសសំអាតទីតាំង ពិនិត្យឡើងវិញនូវយន្តការហិរញ្ញវត្ថុ ការធ្វើពិពិធកម្មប្រភពដើមទុន ហើយទន្ទឹមនឹងនោះ ត្រូវគ្រប់គ្រងឲ្យបានម៉ឺងម៉ាត់ ជៀសវាងការបាត់បង់ និងខ្ជះខ្ជាយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.