ព័ត៍មាន

បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២០​នាក់ ត្រូវបានឃុំខ្លួនដោយក្រុម Houthi​

បុគ្គលិកអង្គការសហប្រជាជាតិចំនួន ២០​នាក់ ត្រូវបានឃុំខ្លួនដោយក្រុម Houthi​

(VOVWORLD) - ការិយាល័យអង្គការសហប្រជាជាតិក្នុងប្រទេសយេម៉ែននៅថ្ងៃទី ១៩ ខែតុលាបានឲ្យដឹងថា បុគ្គលិកចំនួន ២០ នាក់របស់ការិយាល័យនេះ នៅតែត្រូវបានឃុំខ្លួនដោយកងកម្លាំង Houthi បន្ទាប់ពីការវាយឆ្មក់លើទីស្នាក់ការកណ្តាលរបស់ការិយាល័យក្នុងរដ្ឋធានីសាណាកាលពីមួយថ្ងៃមុននោះ។

ក្នុងចំណោមបុគ្គលិកទាំង២០នាក់ដែលក្រុម Houthi បានឃុំខ្លួន មានបុគ្គលិកអន្តរជាតិចំនួន ១៥ នាក់។

អង្គការសហប្រជាជាតិកំពុងទាក់ទងជាមួយអាជ្ញាធរក្នុងរដ្ឋធានីសាណា និងប្រទេសសមាជិកពាក់ព័ន្ធ រួមជាមួយនឹងរដ្ឋាភិបាលយេម៉ែន ដើម្បីបញ្ចប់ការឃុំខ្លួនបុគ្គលិកទាំងអស់ និងស្ដារឡើងវិញនូវសិទ្ធិគ្រប់គ្រងលើទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងសាណា។ ក្រុម Houthi បានឆ្មក់ចូលការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុង សាណា កាលពីថ្ងៃទី១៨ ខែតុលា ដោយចោទប្រកាន់បុគ្គលិកមួយចំនួនពីបទចារកម្ម។ លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសការចោទប្រកាន់របស់ក្រុម Houthi ជា "គ្រោះថ្នាក់ និងមិនអាចទទួលយកបានឡើយ" ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.