ព័ត៍មាន

អាជីវកម្មនូវែលសេឡង់ជាង ២០ នឹងធ្វើពាណិជ្ជកម្មដោយផ្ទាល់នៅក្នុងពិព័រណ៍សរទៈរដូវ ឆ្នាំ ២០២៥

អាជីវកម្មនូវែលសេឡង់ជាង ២០ នឹងធ្វើពាណិជ្ជកម្មដោយផ្ទាល់នៅក្នុងពិព័រណ៍សរទៈរដូវ ឆ្នាំ ២០២៥

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃពិព័រណ៍រសរទៈរដូវឆ្នាំ ២០២៥ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម) នឹងសម្របសម្រួលជាមួយការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅនូវែលសេឡង់ និងក្រុមប្រឹក្សាពាណិជ្ជ កម្មអាស៊ាន-នូវែលសេឡង់ (ANZBC) ដើម្បីរៀបចំសន្និសីទស្តីពីការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់ពាណិជ្ជកម្មរវាងអាជីវកម្ម វៀត ណាមនិងនូវែលសេឡង់។

ពិព័រណ៍រសរទៈរដូវ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីល្ងាចថ្ងៃទី ២៥ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា (រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម)

ព្រឹត្តិការណ៍នេះមានការចូលរួមពីអាជីវកម្មជាង ២០ មកពីប្រទេសនូវែល សេឡង់ក្នុងវិស័យជាច្រើនដូចជា៖ ការរចនា សំណង់ បច្ចេកវិទ្យា កម្មវិធី ផលិតផលកសិកម្ម (ផ្លែឈើ) ផលិតផលជំនួយសុខភាព ការគ្រប់គ្រងវិនិយោគ និងសណ្ឋាគារ ការអប់រំ សេវាកម្មពាណិជ្ជកម្មនាំចូល-នាំចេញ...។ នៅក្នុងសន្និសីទនេះ គណៈកម្មាធិការរៀបចំនឹងរៀបចំតំបន់តភ្ជាប់អាជីវកម្ម (B2B) បង្កលក្ខណៈសម្រាប់អាជីវកម្ម នៃប្រទេសទាំងពីរដើម្បីផ្លាស់ប្តូរដោយផ្ទាល់ ស្វែងរកដៃគូ ចែករំលែកព័ត៌មាន និងកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

សន្និសីទនេះមានគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងសេវាកម្មរវាងអាជីវកម្មនៃប្រទេសទាំងពីរ ខណៈពេលដែលបង្កើនការផ្លាស់ប្តូរព័ត៌មានលើទីផ្សារ គោលនយោបាយ និងសក្តានុពលសហប្រតិបត្តិការនៅក្នុងវិស័យដែលភាគីទាំងពីរមានកម្លាំង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.