ព័ត៍មាន

អាមេរិក​ពិចារណា​ធ្វើ​ប្រក្រតីភាព​​ទំនាក់ទំនង​ជាមួយ​ស៊ីរី​

អាមេរិក​ពិចារណា​ធ្វើ​ប្រក្រតីភាព​​ទំនាក់ទំនង​ជាមួយ​ស៊ីរី​

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១៤ ឧសភាបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយប្រទេសស៊ីរី បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed Al-Sharaa នៅប្រទេសអារ៉ាប៊ីសាអូឌីត។

ព្រអរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa ក្នុងជំនួបនៅទីក្រុង Riyadh កាលពីថ្ងៃទី ១៤ ឧសភា។ រូបថត៖ Daily Sabah

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)-អាមេរិក លោកប្រធានាធិបតី Donald Trump បានប្រកាសថា សហរដ្ឋអាមេរិកកំពុងពិចារណាលើការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយស៊ីរី ដោយចាប់ផ្តើមពីជំនួបរបស់លោកជាមួយប្រធានាធិបតីបណ្តោះអាសន្នស៊ីរី។ សេចក្តីប្រកាសមួយរបស់សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Donald Trump បានអំពាវនាវឱ្យ លោក Ahmed Al-Sharaa ចុះហត្ថលេខាលើកិច្ចព្រមព្រៀង Abraham ជាមួយអ៊ីស្រាអែល និងទទួលខុសត្រូវចំពោះមជ្ឈមណ្ឌលឃុំឃាំងភេរវករ រដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) នៅភាគឦសានប្រទេសស៊ីរី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.