ព័ត៍មាន

អាមេរិក ពន្យារពេលដាក់​ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប បន្ទាប់ពីសម្រេចបានក្របខ័ណ្ឌនៃ​កិច្ចព្រមព្រៀង​លើកោះហ្គ្រីនឡែន

អាមេរិក ពន្យារពេលដាក់​ពន្ធលើសម្ព័ន្ធមិត្តអឺរ៉ុប បន្ទាប់ពីសម្រេចបានក្របខ័ណ្ឌនៃ​កិច្ចព្រមព្រៀង​លើកោះហ្គ្រីនឡែន

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២១ ខែមករា បានដកការគំរាមកំហែងដំឡើងពន្ធលើប្រទេសអឺរ៉ុបមួយចំនួន ដោយសារតែជំហររបស់ពួកគេលើកោះហ្គ្រីនឡែន។

ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូត នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស(ស្វីស) ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ បានប្រកាសផ្អាក់ការដំឡើងពន្ធ ១០% លើប្រទេសអឺរ៉ុបចំនួន ៨ ដែលត្រូវបានរំពឹងថា នឹងចូលជាធរមាននៅថ្ងៃទី ១ ខែកុម្ភៈ បន្ទាប់ពីឈានដល់ក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងបឋម ស្តីពីកោះហ្គ្រីនឡែនរបស់ប្រទេសដាណឺម៉ាក និងសន្តិសុខនៃតំបន់ប៉ូលខាងជើង។

លោក ដូណាល ត្រាំ បានបន្ថែមថា ទាំងសហរដ្ឋអាមេរិកនិងអង្គការណាតូ នឹងមានការពិភាក្សាបន្ថែមទៀតទាក់ទងនឹងកោះហ្គ្រីនឡែន និងគម្រោងការពារជាតិ "Golden Dome" របស់សហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ លោកក៏បានតែងតាំងអនុប្រធានាធិបតីអាមេរិក លោក J.D Vances រដ្ឋមន្ត្រីការបរទេស លោក Marco Rubio និងបេសកជនពិសេស លោក Steve Witkoff ឲ្យទទួលខុសត្រូវក្នុងការចរចាលើបញ្ហានេះ។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាស នៅពេលដែលការពិភាក្សាទទួលបានវិវឌ្ឍន៍។ លើសពីនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាក់ថា បំណងប្រាថ្នារបស់លោកចំពោះកោះហ្គ្រីនឡែន កើតចេញពីហេតុផលសន្តិសុខសុទ្ធសាធ មិនមែនមកពីផលប្រយោជន៍សេដ្ឋកិច្ច ឬធនធាននោះទេ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.