ព័ត៍មាន

អាមេរិក​ជិតនឹង​​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អាស៊ាន​ជាច្រើន ​

អាមេរិក​ជិតនឹង​​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អាស៊ាន​ជាច្រើន ​

(VOVWORLD) - តំណាងពាណិជ្ជកម្មអាមេរិកលោក Jamieson Greer កាលពីថ្ងៃទី ២៤ ខែកញ្ញា បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោនគ្រោងនឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសសមាជិកអាស៊ានជាច្រើន នាប៉ុន្មានខែខាងមុខ។

តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ថ្លែងក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Hasnoor Hussain

ថ្លែងនៅក្នុងរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី ក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លោក Jamieson Greer បានឲ្យដឹងថា ការចរចាពន្ធបដិការជាមួយប្រទេសនីមួយៗនៅក្នុងតំបន់ កំពុងដំណើរការ ហើយកិច្ចព្រមព្រៀងមួយចំនួនអាចនឹងត្រូវបានសម្រេចនាប៉ុន្មានខែខាងមុខ ឬសូម្បីតែប៉ុន្មានសប្តាហ៍ខាងមុខ។ យោងតាមតំណាងពាណិជ្ជកម្មអាមេរិក ទីក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសអាស៊ានមានផលប្រយោជន៍ស្រដៀងគ្នាលើវិស័យជាច្រើន ហើយអាចសហការគ្នាដើម្បីសម្រេចបានគោលដៅរួមគឺនាំមកនូវតុល្យភាពដល់ប្រព័ន្ធពាណិជ្ជកម្មសកល។

បណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងអត្រាពន្ធខ្ពស់ពីរដ្ឋបាលសហរដ្ឋអាមេរិក ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីផលប៉ះពាល់នៃពន្ធបដិការ  ជាពិសេសលើខឿនសេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញ។ ប្រទេសភាគច្រើនក្នុងតំបន់ត្រូវទទួលរងនូវអត្រាពន្ធបដិការក្នុងចន្លោះពី ១៩-២០% ដោយឡែកប្រទេសឡាវ និងមីយ៉ាន់ម៉ាត្រូវទទួលរងអត្រាពន្ធ ៤០% ខណៈដែលសិង្ហបុរីស្ថិតក្រោមអត្រាពន្ធទាបបំផុតគឺ ១០%៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.