ព័ត៍មាន

អាមេរិក៖ លោក​ប្រធានាធិបតី Trump ប្រកាសពន្ធ ៥០% លើ​ការ​នាំ​ចូលទង់​ដែង ចាប់ពីថ្ងៃទី ១ ខែសីហា

អាមេរិក៖ លោក​ប្រធានាធិបតី Trump ប្រកាសពន្ធ ៥០% លើ​ការ​នាំ​ចូលទង់​ដែង ចាប់ពីថ្ងៃទី ១ ខែសីហា

(VOVWORLD) - ចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៥ លោហៈធាតុទង់ដែងដែលនាំចូលសហរដ្ឋអាមេរិកនឹងត្រូវដាក់ពន្ធ ៥០% ។ នេះជាសេចក្តីប្រកាសថ្មីបំផុត របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ស្តីពីបញ្ហាពន្ធនាំចូល។

ដោយចែករំលែកនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី ៩ ខែកក្កដា (ម៉ោងក្នុងស្រុក) លោក Trump បានឲ្យដឹងថា បន្ទាប់ពីមានការវាយតម្លៃសន្តិសុខជាតិរួចមក លោកបានសម្រេចយកពន្ធ ៥០%លើការនាំចូលទង់ដែង។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ទង់ដែងគឺជាលោហៈធាតុសំខាន់សម្រាប់បម្រើដល់ឧស្សាហកម្មផលិតកម្មរបស់សហរដ្ឋអាមេរិកដូចជា គ្រឿងអេឡិចត្រូនិក យន្តហោះ នាវា គ្រាប់រំសេវ មជ្ឈមណ្ឌលទិន្នន័យ អាគុយលីចូម-អ៊ីយ៉ុង ប្រព័ន្ធរ៉ាដា ប្រព័ន្ធការពារមីស៊ីល និងសូម្បីតែអាវុធល្បឿនលឿនជាងសំឡេងទៀតផង។

រថភ្លើងដឹកទង់ដែងនៅ Escondida ដែលជាអណ្តូងរ៉ែទង់ដែងដ៏ធំបំផុតរបស់ពិភពលោកនៅ Antofagasta ភាគខាងជើងប្រទេសឈីលី។ រូបថតឯកសារ៖ REUTERS/Ivan Alvarado

មុននោះ សញ្ញានៃការដាក់ពន្ធថ្មីលើទង់ដែង របស់លោកប្រធានាធិបតី Trump បានជំរុញឱ្យតម្លៃសន្ទស្សន៍ Copper Future (Comex) របស់អាមេរិកឡើងដល់កម្រិតខ្ពស់បំផុត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.