ព័ត៍មាន

អាមេរិក​បើក​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​កង​កម្លាំង Houthi ក្នុង​ប្រទេស​យេម៉ែន

អាមេរិក​បើក​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​កង​កម្លាំង Houthi ក្នុង​ប្រទេស​យេម៉ែន

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១៥ ខែមីនាបានប្រកាសថា សហរដ្ឋអាមេរិកបានចាត់វិធានការយោធាដ៏ខ្លាំងក្លា និងមានលក្ខណៈសម្រេចចិត្ត”សំដៅបញ្ឈប់ការគំរាមកំហែងពីកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន ចំពោះនាវាដឹកជញ្ជូនរបស់អ៊ីស្រាអែល និងលោកខាងលិចនៅក្នុងសមុទ្រក្រហម។

នៅលើបណ្តាញសង្គម បន្ទាប់ពីក្រុម Houthis បានរាយការណ៍ពីការវាយប្រហារតាមអាកាសដ៏ធំមួយ សំដៅទៅលើរដ្ឋធានី Sanaa របស់ប្រទេសយេម៉ែន ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានប្រកាសថា អ៊ីរ៉ង់ត្រូវតែ កាត់ផ្តាច់ "ភ្លាមមួយរំពិច” នូវការគាំទ្រសម្រាប់កម្លាំង។ លោក Trump បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងប្រើប្រាស់អំណាចយោធាដ៏លើសលប់ រហូតដល់ពេលដែលម្រេចបាននូវគោលដៅរបស់ខ្លួន។

កប៉ាល់មួយគ្រឿងរងការវាយប្រហារដោយកងកម្លាំង Houthi នៅសមុទ្រក្រហម។ រូបថត៖ IRNA/VNA

ការវាយប្រហារថ្មីរបស់អាមេរិកកើតឡើងភ្លាមៗបន្ទាប់ពីក្រុម Houthis បានប្រកាសថា ពួកគេនឹងកំណត់គោលដៅលើនាវាអ៊ីស្រាអែលទាំងអស់នៅក្នុងសមុទ្រក្រហម សមុទ្រអារ៉ាប់ ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.