ព័ត៍មាន

អាមេរិក-អ៊ីស្រាអែល បញ្ជាក់យុទ្ធសាស្ត្ររួមសម្រាប់តំបន់ហ្គាហ្សា

អាមេរិក-អ៊ីស្រាអែល បញ្ជាក់យុទ្ធសាស្ត្ររួមសម្រាប់តំបន់ហ្គាហ្សា

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅទីក្រុង Tel Aviv នៅថ្ងៃទី ១៦ ខែកុម្ភៈ ដើម្បីជំរុញផែនការរបស់ប្រធានាធិបតីអាមេរិក Donald Trump ស្តីពីការដែលសហរដ្ឋអាមេរិកកាន់កាប់តំបន់ ហ្គាហ្សានិងផ្លាស់ទីលំនៅប្រជាជន ប៉ាឡេស្ទីនជាង ២ លាននាក់នៅតំបន់ហ្គាហ្សា ទៅកាន់ប្រទេសផ្សេងទៀតនៅក្នុងតំបន់។

បន្ទាប់ពីជំនួបនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីចក្ខុវិស័យរបស់ប្រធានាធិបតីអាមេរិក Donald Trump សម្រាប់អនាគតនៃតំបន់ហ្គាហ្សាស្ទ្រីប ហើយនឹងធ្វើការរួមគ្នាដើម្បីធានាថា ចក្ខុវិស័យក្លាយជាការពិត។ លោក Netanyahu ក៏បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មានយុទ្ធសាស្ត្ររួមមួយសម្រាប់តំបន់ តំបន់ហ្គាហ្សាស្ទ្រីប ដែលរួមមានការលុបបំបាត់ទាំងស្រុងនូវចលនាហាម៉ាស់ ដែលជាកម្លាំងនយោបាយ និងយោធា។ ការពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសអាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏រួមបញ្ចូលបញ្ហាផ្សេងទៀតនៅមជ្ឈិមបូព៌ា ដូចជាការដួលរលំនៃរដ្ឋាភិបាលស៊ីរី និងវត្តមានរបស់កងកម្លាំង Hezbollah នៅក្នុងប្រទេសលីបង់។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio កំពុងធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាជាលើកដំបូងចាប់តាំងពីចូលកាន់តំណែង ដោយកន្លែងបង្អង់ដំណើរដំបូងគឺអ៊ីស្រាអែល។ បន្ទាប់ពីអ៊ីស្រាអែល រដ្ឋមន្ត្រីការបរទេសអាមេរិកបានធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)។

ទាក់ទិននឹងស្ថានការណ៍នៅតំបន់ហ្គាហ្សា ប្រភពពីអាមេរិក និងអ៊ីស្រាអែលបានឲ្យដឹងនៅថ្ងៃទី ១៦ ខែកុម្ភៈថា ការចរចាលើកិច្ចព្រមព្រៀងបទឈប់បាញ់ដំណាក់កាលទី២ អាចចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ខណៈដែលអ៊ីស្រាអែលបានបញ្ជូនអ្នកតំណាងទៅទីក្រុងគែរ (អេហ្ស៊ីប)៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.