ព័ត៍មាន

អាមេរិក-អ៊ុយក្រែនពិភាក្សាលើផែនការសន្តិភាព ២៨ ចំណុច

អាមេរិក-អ៊ុយក្រែនពិភាក្សាលើផែនការសន្តិភាព ២៨ ចំណុច

(VOVWORLD) - នៅថ្ងៃទី ២៣ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio, រដ្ឋមន្ត្រីក្រសួងកងទ័ពជើងគោក លោក Dan Driscoll និងបេសកជនពិសេស លោក Steve Witkoff រួមជាមួយកូនប្រសារ របស់លោកប្រធានាធិបតី Trump គឺលោក Jared Kushner បានទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនលើផែនការសន្តិភាពដែលត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump អនុម័ត។

កិច្ចប្រជុំនេះបានធ្វើឡើងនៅក្នុងបរិបទដែលអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានប្រកាសថា ផែនការសន្តិភាព ២៨ ចំណុច ដោយអាមេរិកដាក់ចេញ ដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន គឺជាសម្បទានដ៏សំខាន់មួយដល់រុស្ស៊ី។ ទាំងអ៊ុយក្រែននិងអឺរ៉ុប មិនត្រូវបានសហរដ្ឋអាមេរិកពិគ្រោះយោបល់ជាមុនទេ។

ជាការឆ្លើយតបទៅនឹងសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានវាយតម្លៃថា នេះជាការពិភាក្សាដ៏មានប្រសិទ្ធភាព និងមានអត្ថន័យបំផុតរវាងមន្ត្រីអាមេរិក និងអ៊ុយក្រែន។ យោងតាមរដ្ឋមន្ត្រីការបរទេស Marco Rubio នៅតែមានការងារជាច្រើនដែលត្រូវធ្វើ ហើយទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងបន្តពិភាក្សាដើម្បីឈានដល់ការឯកភាពគ្នា។ លោកក៏បានក្រើនរំលឹកថា សហរដ្ឋអាមេរិកចង់ឱ្យអ៊ុយក្រែនយល់ព្រមលើកិច្ចព្រមព្រៀងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនេះ លោក Andriy Yermak ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន ទទួលបានវឌ្ឍនភាពល្អ ហើយកំពុងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.