ព័ត៍មាន

អាមេរិកនិងក្រុមហាម៉ាសដំណើរការកិច្ចចរចាសម្ងាត់

អាមេរិកនិងក្រុមហាម៉ាសដំណើរការកិច្ចចរចាសម្ងាត់

(VOVWORLD) - នាថ្ងៃទី៥ ខែមីនា រដ្ឋបាលអាមេរិក និងចលនាអ៊ីស្លាមហាម៉ាស បានរួមគ្នាបញ្ជាក់ថា ភាគីទាំងពីរបានដំណើរការកិច្ចសន្ទនាដោយផ្ទាល់និងសម្ងាត់ជាមួយគ្នា។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានបញ្ជាក់ថា អាមេរិកបានជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមហាម៉ាស់ (រូបថត៖ រ៉យទ័រ)

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានឲ្យដឹងថា បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការចំណាប់ខ្មាំងលោក Adam Boehler បានចូលរួមក្នុងរាល់កិច្ចសន្ទនានេះ ប៉ុន្តែមិនបង្ហើបនូវខ្លឹមសារជាក់លាក់នៅក្នុងកិច្ចពិភាក្សានេះឡើយ។ មន្ត្រីអាមេរិករូបនេះបានសង្កត់ធ្ងន់ថា ប្រទេសនេះអាចផ្លាស់ប្តូរ និងជួបសន្ទនាជាមួយនរណាម្នាក់ក្នុងពិភពលោកក៏ដោយ គឺសំដៅបម្រើផលប្រយោជន៍របស់ប្រជាជនអាមេរិក។ លោកស្រី Karoline Leavitt បានបញ្ជាក់ថា ជំនួបសន្ទនាជាមួយក្រុមហាម៉ាស មានការពិគ្រោះយោបល់របស់ភាគីអ៊ីស្រាអែល។

ក្រុមហាម៉ាស់ក៏បានបញ្ជាក់ពីរាល់ជំនួបផ្ទាល់រវាងក្រុមនេះ និងមន្ត្រីរដ្ឋបាលអាមេរិកពីររូប គឺបេសកជនពិសេសសម្រាប់មជ្ឈិមបូព៌ាលោក Steve Witkoff និងបេសកជនពិសេសទទួលបន្ទុកកិច្ចការចំណាប់ខ្មាំង Adam Boehler។ ប៉ុន្តែ ព័ត៌មានលម្អិតផ្សេងទៀតអំពីការពិភាក្សាមិនទាន់បានប្រកាសទេ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.