ព័ត៍មាន

អាមេរិកនឹងធ្វើ​ការចរចាពាណិជ្ជកម្មជុំទីពីរជាមួយចិននៅសប្តាហ៍ខាងមុខ​

អាមេរិកនឹងធ្វើ​ការចរចាពាណិជ្ជកម្មជុំទីពីរជាមួយចិននៅសប្តាហ៍ខាងមុខ​

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ៦ មិថុនា បានបញ្ជូនមន្ត្រីអាមេរិកមួយចំនួនទៅកាន់ទីក្រុងឡុងដ៍ អង់គ្លេស ដើម្បីធ្វើការចរចាពាណិជ្ជកម្មជុំទីពីរជាមួយប្រទេសចិន។

នៅលើបណ្ដាញសង្គម TruthSocial លោកប្រធានាធិបតី ត្រាំ បានប្រកាសថា គណៈប្រតិភូចរចារួមមានរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick តំណាងពាណិជ្ជកម្ម ឯកអគ្គរដ្ឋទូត Jamieson Greer នឹងទៅកាន់ទីក្រុងឡុងដ៍នៅថ្ងៃទី៩ ខែមិថុនា ដើម្បីពិភាក្សាជាមួយតំណាងភាគីចិនអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នេះជាការចរចាជុំទី២ សំដៅដោះស្រាយបញ្ហាពន្ធគយរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។  

កំពង់ផែ Kwai Chung នៅហុងកុង(ចិន) ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ Reuters

សេចក្តីប្រកាសរបស់លោកប្រធានាធិបតី ត្រាំ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានរដ្ឋចិន លោក Xi Jinping។ កិច្ចសន្ទនាតាមទូរស័ព្ទនេះ ត្រូវបានរំពឹងទុកតាំងពីយូរមកហើយ នៅពេលដែលការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនរងភាពជាប់គាំង ហើយក៏ជាជំនួបលើកដំបូងរវាងមេដឹកនាំនៃប្រទេសទាំងពីរ ចាប់តាំងពីភាគីទាំងពីរបានដាក់ពន្ធសងសឹកលើគ្នាទៅវិញទៅមក ចាប់ពីដើមខែកុម្ភៈកន្លងទៅ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.