ព័ត៍មាន

អាមេរិកនឹងបញ្ជូន​ប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែន

អាមេរិកនឹងបញ្ជូន​ប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump នាថ្ងៃទី ១៣ ខែកក្កដា បានឲ្យដឹងថា អាមេរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot ទៅកាន់អ៊ុយក្រែន ក្នុងបរិបទដែលទីក្រុងគៀវ បានប្រកាស នឹងបន្តការវាយប្រហាររយៈចម្ងាយឆ្ងាយសំដៅលើរុស្ស៊ី។

ការសម្រេចចិត្តនេះ ដើរផ្ទុយនឹងកាយវិការរបស់ទីក្រុងវ៉ាស៊ីនតោនកាលពី ២សប្តាហ៍មុន ដែលបានប្រកាសផ្អាកការផ្ទេរអាវុធមួយចំនួនទៅកាន់ទីក្រុងគៀវ។

ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot របស់អាមេរិក។ រូបភាព៖ THX/TTXVN

ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងពិចារណាលើការបែងចែកមូលនិធិថ្មីសម្រាប់ជំនួយយោធាដល់អ៊ុយក្រែន ដែលអាចមានតម្លៃរាប់ពាន់លានដុល្លារ។ នេះជាលើកទីមួយហើយ ដែលលោក Trump បានពិចារណាលើបញ្ហានេះ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៥មក។

ចំណែកឯភាគីអ៊ុយក្រែនវិញ នាថ្ងៃទី១៣ ខែកក្កដា លោកប្រធានាធិបតី Volodymyr Zelensky បានប្រកាសថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននឹងបន្តវាយប្រហារលើទឹកដីរុស្ស៊ី។ សេចក្តីប្រកាសនេះត្រូវបានលោក Volodymyr Zelensky សរសេរនៅលើបណ្តាញសង្គម Telegram ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.