ព័ត៍មាន

អាមេរិកបានផ្អាកឯកសារសុំអន្តោប្រវេសន៍ទាំងអស់របស់ពលរដ្ឋនៃប្រទេសចំនួន ១៩

អាមេរិកបានផ្អាកឯកសារសុំអន្តោប្រវេសន៍ទាំងអស់របស់ពលរដ្ឋនៃប្រទេសចំនួន ១៩

(VOVWORLD) - នៅថ្ងៃទី ២ ខែធ្នូ កាសែត New York Times បានរាយការណ៍ថា រដ្ឋបាលលោក Trump បានផ្អាកការដោះស្រាយពាក្យសុំអន្តោប្រវេសន៍ទាំងអស់ រួមទាំងពាក្យសុំប័ណ្ណបៃតង និងសុំសញ្ជាតិ ចំពោះពលរដ្ឋនៃប្រទេសចំនួន ១៩។

យោងតាមមន្ត្រីសហរដ្ឋ ប្រទេសទាំង ១៩ នេះត្រូវបានទីក្រុង វ៉ាស៊ីនតោន ហាមឃាត់ មិនឱ្យដាក់ពាក្យសុំឋានៈនៅ ស្ថាប័នសេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក (USCIS) ចាប់តាំងពីខែមិថុនាមក។ បញ្ជីនេះ រួមមាន៖ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ កុងហ្គោ ហ្គីណេ-ប៊ីសៅ អេរីទ្រា (Eritrea) ហៃទី អ៊ីរ៉ង់  លីប៊ី សូម៉ាលី ស៊ូដង់ យ៉េមែន ប៊ូរុនឌី គុយបា ឡាវ សៀរ៉ាលេអូន តូហ្គោ ទួរមេនីស្ថាន និងវេណេហ្ស៊ុយអេឡា។

ក្នុងបរិបទនៃការរឹតបន្តឹងការធ្វើអន្តោប្រវេសន៍យ៉ាងខ្លាំងក្លា រដ្ឋបាលរបស់លោកប្រធានាធិបតី Trump ក៏បានស្នើឲ្យពិនិត្យឡើងវិញនូវប័ណ្ណបៃតងទាំងអស់ដែលផ្តល់ឱ្យពលរដ្ឋនៃប្រទេសចំនួន ១៩ ខាងលើ។ USCIS ត្រូវបានអនុញ្ញាតឱ្យចាត់ទុក "កត្តាជាក់លាក់សម្រាប់ប្រទេសនីមួយៗ" ជាពិន្ទុះដកដ៏សំខាន់នៅពេលពិនិត្យមើលឯកសារ។ ក្រសួងសន្តិសុខផ្ទៃក្នុងក៏បានប្រកាសពីការពិនិត្យឡើងវិញនូវករណីសិទ្ធិជ្រកកោនទាំងអស់ដែលត្រូវបានអនុម័តដោយរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក Joe Biden៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.