ព័ត៍មាន

អាមេរិកដាក់ទណ្ឌកម្មលើ​សាជីវកម្មប្រេង​រ៉ែធំបំផុត​ទាំង២​របស់រុស្ស៊ី ខណៈដែលបាន​លុបចោលកិច្ចប្រជុំកំពូល

អាមេរិកដាក់ទណ្ឌកម្មលើ​សាជីវកម្មប្រេង​រ៉ែធំបំផុត​ទាំង២​របស់រុស្ស៊ី ខណៈដែលបាន​លុបចោលកិច្ចប្រជុំកំពូល

(VOVWORLD) - ក្រសួងរតនាគារសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២២ ខែតុលា បានដាក់ទណ្ឌកម្មលើសាជីវកម្មប្រេងរ៉ែធំបំផុតទាំងពីររបស់រុស្ស៊ីគឺ Rosneft និង Lukoi ដើម្បីបង្កើនសម្ពាធលើប្រទេសនេះ ទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន។

នាវាដឹកប្រេងឆៅ Rosneft ឆ្លងកាត់ច្រកសមុទ្រ Bosphorus ក្នុងទីក្រុង Istanbul ប្រទេសទួរគី Türkiye ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៣។ រូបថតឯកសារ៖ REUTERS/Yoruk Isik

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានឲ្យដឹងថា ការដាក់ទណ្ឌកម្មលើសាជីវកម្មប្រេងរ៉ែរុស្ស៊ី គឺដើម្បីដាក់សម្ពាធ និងអំពាវនាវឱ្យទីក្រុងម៉ូស្គូ យល់ព្រមលើបទឈប់បាញ់ជាបន្ទាន់។ បទដាក់ទណ្ឌកម្មនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលដែលបានគ្រោងទុករវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវបានពន្យារពេលដោយគ្មានកាលកំណត់។ ក្រសួងរតនាគារអាមេរិកក៏បានប្រកាសត្រៀមខ្លួនជាស្រេច ចាត់វិធានការចាំបាច់ផ្សេងទៀតដើម្បីគាំទ្រលោកប្រធានាធិបតី Trump ក្នុងការបញ្ឈប់ជម្លោះនៅអ៊ុយក្រែន ហើយអាចនឹងចាត់វិធានការបន្ថែមទៀតប្រសិនបើរុស្ស៊ីបន្តបដិសេធការចរចាសន្តិភាព។

ក្នុងពេលនោះ នាថ្ងៃទី ២២ ខែតុលា នៅក្នុងការិយាល័យ Oval ក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកបានលុបចោលកិច្ចប្រជុំដែលបានគ្រោងទុកជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងប្រទេសហុងគ្រី ដោយសារតែរុស្ស៊ីមានអារម្មណ៍មិនស្រួល ហើយសហរដ្ឋអាមេរិកក៏មានអារម្មណ៍ថាវាពិបាកក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.