ព័ត៍មាន

អាមេរិកដាស់តឿន​ឲ្យ​អ៊ីស្រាអែល​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា

អាមេរិកដាស់តឿន​ឲ្យ​អ៊ីស្រាអែល​ឈាន​ដល់​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ​តំបន់​ហ្គាហ្សា

(VOVWORLD) - ក្នុងជំនួបនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នៅថ្ងៃទី ២៦ ខែកញ្ញា បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងលោក Jared Kushner បានដាស់តឿនឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា។

ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅហ្គាហ្សា។ រូបថត៖ THX/TTXVN

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ផែនការបទឈប់បាញ់ដែលកំពុងត្រូវបានពិភាក្សា រួមមានបទប្បញ្ញត្តិជាច្រើន ដូចជាការដោះលែងចំណាប់ខ្មាំង; បង្កើតបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាជាបណ្ដើរៗ ហើយបញ្ចប់ការគ្រប់គ្រងរបស់ក្រុមហាម៉ាស់ ធ្វើឲ្យតំបន់ហ្គាហ្សាក្លាយជាតំបន់គ្មានយោធា និងពិចារណាលើការលើកលែងទោសសម្រាប់មេដឹកនាំជាន់ខ្ពស់ហាម៉ាសមួយចំនួនឱ្យចាកចេញពីតំបន់នេះ។ លើសពីនេះ ផែនការក៏គិតគូរដល់ការដាក់ពង្រាយកងកម្លាំងសន្តិសុខអារ៉ាប់មួយ ដោយមានការធានាពីសហរដ្ឋអាមេរិក ហើយភាគីអ៊ីស្រាអែលនឹងមិនបញ្ចូលទឹកដី West Bank ឡើយ។

នៅថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump នៅលើបណ្តាញសង្គម Truth Social បានឲ្យដឹងថា ការចរចាលើតំបន់ហ្គាហ្សាជាមួយបណ្តាប្រទេសមជ្ឈិមបូព៌ាគឺបានប្រព្រឹត្តទៅយ៉ាង "ប្តូរផ្តាច់" ហើយនឹងបន្តរហូតដល់ពេលសម្រេចបានកិច្ចព្រមព្រៀងយ៉ាងពេញលេញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.