ព័ត៍មាន

អាមេរិកវាយតម្លៃថា ការចរចាជាមួយរុស្ស៊ីអំពីបេសកកម្មការទូតមានលក្ខណៈស្ថាបនា

អាមេរិកវាយតម្លៃថា ការចរចាជាមួយរុស្ស៊ីអំពីបេសកកម្មការទូតមានលក្ខណៈស្ថាបនា

(VOVWORLD) - នាថ្ងៃទី ១០ មេសា វង់ចរចាជុំទីពីរដើម្បីស្ដារបេសកកម្មការទូតរវាងអាមេរិក និងរុស្ស៊ីបានបញ្ចប់នៅស្ថានកុងស៊ុលរុស្ស៊ីប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី។

ទង់ជាតិរុស្ស៊ី (ឆ្វេង) និងទង់ជាតិអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី (រូបថត៖ TTXVN)

បន្ទាប់ពីកិច្ចប្រជុំ ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីជូនដំណឹងមួយដោយបញ្ជាក់ថា ការពិភាក្សាបានធ្វើឡើងក្នុងស្មារតីស្ថាបនា។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន នៅតែបង្ហាញក្តីបារម្ភអំពីគោលនយោបាយរបស់ទីក្រុងម៉ូស្គូ ក្នុងការហាមឃាត់តំណាងបេសកកម្មការទូត ពីការជួលបុគ្គលិកក្នុងស្រុក។ តំណាងសហរដ្ឋអាមេរិកក៏បានពិភាក្សាអំពីការរៀបចំកិច្ចប្រជុំបន្តដើម្បីពិភាក្សាអំពីបញ្ហាខាងលើប្រសិនបើចាំបាច់ជាមួយនឹងពេលវេលា ទីតាំង និងអ្នកចូលរួមនឹងត្រូវកំណត់នៅពេលក្រោយ។

នៅក្នុងការអភិវឌ្ឍន៍មួយផ្សេងទៀត នៅថ្ងៃដដែលនោះ រុស្ស៊ីនិងសហរដ្ឋ អាមេរិកបានធ្វើការផ្លាស់ប្តូរអ្នកទោសជាលើកទីពីរចាប់តាំងពីលោកប្រធានា ធិបតី Donald Trump បានវិលត្រឡប់មកសេតវិមានវិញកាលពីដើមឆ្នាំនេះ។ ការផ្លាស់ប្តូរនេះបានធ្វើឡើងនៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ក្រោមការឃ្លាំមើលរបស់នាយក CIA លោក John Ratcliffe និងមន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ីជាន់ខ្ពស់      

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.