ព័ត៍មាន

អាមេរិកយល់​ព្រម​នឹង​ការតែងតាំងលោក Aleksandr Darchiev ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ​សហរដ្ឋអាមេរិក

អាមេរិកយល់​ព្រម​នឹង​ការតែងតាំងលោក Aleksandr Darchiev ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ​សហរដ្ឋអាមេរិក

(VOVWORLD) - រដ្ឋាភិបាលរុស្ស៊ីទទួលបានការយល់ព្រមជាផ្លូវការពីសហរដ្ឋអាមេរិកក្នុងការតែងតាំងលោក Aleksandr Darchiev ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក។ យោងតាមក្រសួងការបរទេសរុស្ស៊ី លោក Aleksandr Darchiev នឹងចេញដំណើរទៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី ក្នុងពេលឆាប់ៗនេះ ដើម្បីទទួលបេសកកម្ម។

លោក Aleksandr Darchiev ។ រូបថត៖ Ria Novosti

នៅថ្ងៃទី ២៧ ខែកុម្ភៈនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បានប្រព្រឹត្តិទៅការពិគ្រោះយោបល់រវាងរុស្ស៊ីនិងអាមេរិក ស្តីពីការធ្វើប្រក្រតីភាពប្រតិបត្តិការ របស់ទីភ្នាក់ងារការទូតនៃប្រទេសទាំងពីរ។ នៅក្នុងកិច្ចប្រជុំនេះ ភាគីអាមេរិកបានផ្ញើកំណតទូតជាផ្លូវការ ដោយបញ្ជាក់ពីការយល់ព្រមតែងតាំងលោក Aleksandr Darchiev ប្រធាននាយកដ្ឋានអាត្លង់ទិកខាងជើង ក្រសួងការបរទេសរុស្ស៊ី ជាឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក។ ក្រៅពីការបញ្ជាក់ឯកអគ្គរដ្ឋទូតថ្មី ការពិគ្រោះយោបល់ក៏បានផ្តោតទៅលើការធានាឱ្យទីភ្នាក់ងារការទូតនៃប្រទេសទាំងពីរប្រតិបត្តិការយ៉ាងរលូនផងដែរ។ ភាគីទាំងពីរបានឯកភាពលើវិធានការធានាការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ស្ថានទូតទាំងពីរ។ លក្ខខណ្ឌការងាររបស់អ្នកការទូតនៃប្រទេសទាំងពីរក៏ត្រូវបានលើកឡើងផងដែរ។ រុស្ស៊ី និងអាមេរិកបានយល់ព្រមបន្តកិច្ចសន្ទនាតាមរយៈបណ្តាញនេះនៅពេលអនាគត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.