ព័ត៍មាន

អាណិកជនវៀតណាមនៅ​ថៃប្រារព្ធពិធីសែនខួបស្តេច Hung

អាណិកជនវៀតណាមនៅ​ថៃប្រារព្ធពិធីសែនខួបស្តេច Hung

(VOVWORLD) - សមាគមអាណិកជនវៀតណាមនៅខេត្ត Udon Thani ភាគឦសានប្រទេសថៃ កាលពីថ្ងៃទី ៦ ខែមេសា បានប្រារព្ធពិធីសែនខួបស្តេច Hung ។ នេះជាសកម្មភាពប្រចាំឆ្នាំដែលប្រជាជនរៀបចំឡើងនៅថ្ងៃទី ១០ ខែមាឃ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកវិញ្ញាណក្ខណ្ឌនិងសម្តែងការដឹងគុណចំពោះស្តេច Hung ដែលបានកសាងនិងការពារប្រទេសជាតិ។

នៅវិហារស្តេច Hung ក្នុងវត្ត Khanh An ខេត្ត Udon Thani អ្នកភូមិក្នុងសមាគមអាណិកជនវៀតណាមនៅខេត្ត Udon Thani បានរៀបចំនំអន្សមជ្រុង និងគ្រឿងដង្វាយជាច្រើនទៀត ដើម្បីថ្វាយស្តេច Hung ក្នុងថ្ងៃរំលឹកខួបស្តេច Hung។ គ្រឿងដង្វាយនីមួយៗ បង្ហាញពីទឹកចិត្តរបស់អ្នកភូមិ ឆ្ពោះទៅឫសគល់របស់ខ្លួន ហើយជានិច្ចកាលចងចាំនិងដឹងគុណចំពោះគុណូបការៈរបស់ស្តេច Hung ។ លោក Luong Xuan Hoa ប្រធានសមាគមជនវៀតណាមនៅខេត្ត Udon Thani ប្រទេសថៃបានមានប្រសាសន៍ថា៖  “ជនជាតិវៀតណាមទោះបីនៅទីណា ក៏ជាប្រជាតិវៀតណាមដែរ ហើយជានិច្ចកាលសម្លឹងឆ្ពោះទៅមាតុភូមិ។ ដោយប្រសូត្រនិងធំដឹងក្តីក្នុងសម័យហូជីមិញ យើងខ្ញុំតែងតែធ្វើតាមប្រពៃណីដែលបុព្វបុរសបានបន្សល់ទុកមក គឺចំណងសាមគ្គីភាព និងមិត្តភាពជនជាតិ”។

អាណិកជនវៀតណាមនៅថៃប្រារព្ធពិធីសែនខួបស្តេច Hung។ រូបថត៖ VOV

ខេត្ត Udon Thani គឺជាកន្លែងតែមួយគត់នៅក្នុងប្រទេសថៃរហូតមកដល់បច្ចុប្បន្នដែលមានវិហារស្តេច Hung។ បន្ទាប់ពីពិធីបុណ្យរំលឹកខួបស្ដេច Hung ជាសកល កាលពីឆ្នាំ ២០១៩ ជារៀងរាល់ឆ្នាំ សមាគមជនវៀតណាមខេត្ត Udon Thani រៀបចំពិធីបុណ្យរំលឹកខួបស្ដេច Hung ដើម្បីអប់រំប្រពៃណី រីកសាយភាយសេចក្តីស្នេហាជាតិនិងសម្លឹងឆ្ពោះទៅឫសគល់ ក្នុងសហគមន៍ជនវៀតណាមនៅមូលដ្ឋាន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.