ព័ត៍មាន

អាស៊ាននិងចិនយល់ព្រមសម្រេច COC នៅឆ្នាំក្រោយ

អាស៊ាននិងចិនយល់ព្រមសម្រេច COC នៅឆ្នាំក្រោយ

(VOVWORLD) - ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសន្និសីទសន្តិសុខដែនសមុទ្រ ឆ្នាំ ២០២៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo នៅថ្ងៃទី ២៤ ខែមេសា បានឲ្យដឹងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិនសុទ្ធតែបានប្តេជ្ញាចិត្តខាងនយោបាយ ក្នុងការសម្រេចក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) នៅឆ្នាំក្រោយ។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo (រូបថត៖ PNA)

បច្ចុប្បន្នមានបញ្ហាមួយចំនួនដែលទាមទារការស្រុះចិត្តគំនិតគ្នា ពីប្រទេសទាំងអស់ដើម្បីបញ្ចប់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត ហើយភាគីទាំងអស់កំពុងខិតខំប្រឹងប្រែងដើម្បីចរចាប្រកបដោយជោគជ័យ។ យោងតាមលោក Enrique Manalo បញ្ហាវិសាលភាព ធម្មជាតិ និងទំនាក់ទំនងនៃក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ជាមួយនឹងគោល ការណ៍ដែលបានអនុម័តលើសមុទ្រខាងកើត ត្រូវតែដោះស្រាយដោយការស្រុះចិត្តគំនិត។

ហ្វីលីពីននឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ជំនួយការរបស់អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក Jonathan Malaya បានវាយតម្លៃថា ការចរចា COC កំពុងដំណើរការក្នុងល្បឿនយឺត ហើយសម្តែងក្តីសង្ឃឹមថា នៅពេលហ្វីលីពីនធ្វើជាប្រធានអាស៊ាន ក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតនឹងត្រូវបានបង្ហើយ។ បច្ចុប្បន្ន ភាគីនានាកំពុងប្រឹងប្រែងដើម្បីដំណើរការកិច្ចចរចាដោយជោគជ័យ។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.