ព័ត៍មាន

អាស៊ានប៉ារ៉ាហ្គេមលើកទី១៣៖ កីឡា​​ហែលទឹកនាំមកនូវ​មេដាយមាស​ ៥គ្រឿង​ជូនវៀតណាម​

អាស៊ានប៉ារ៉ាហ្គេមលើកទី១៣៖ កីឡា​​ហែលទឹកនាំមកនូវ​មេដាយមាស​ ៥គ្រឿង​ជូនវៀតណាម​

(VOVWORLD) - កីឡាហែលទឹកបាននាំមកនូវដំណឹងល្អដល់ក្រុមកីឡាជនពិការវៀតណាមនៅក្នុងព្រឹត្តិការណ៍កីឡាជនពិការអាស៊ីអាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើកទី១៣ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសថៃ បន្ទាប់ពីកីឡាករហែលទឹកវៀតណាមបានបន្តបញ្ចេញពន្លឺរស្មី ដោយបង្កើនចំនួនមេដាយមាស សរុបចំនួន ៥គ្រឿង បន្ទាប់ពីការប្រកួតត្រឹមតែកន្លះថ្ងៃប៉ុណ្ណោះ នាថ្ងៃទី២១ ខែមករា។

កីឡាករ Vo Huynh Anh Khoa ឈ្នះមេដាយមាសដំបូងគេក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១៣។ រូបថត៖ Thai Duong/ laodong.vn

ក្នុងវិញ្ញាសាហែលទឹកសេរី ៤០០ម៉ែត្រ បុរសប្រភេទពិការ S8 កីឡាករ Vo Huynh Anh Khoa បានឈ្នះមេដាយមាសដំបូងសម្រាប់ក្រុមកីឡាវៀតណាម។ លោកបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១ ដោយថិរវេលា ៥នាទី ២៦វិនាទី ១៦ដែលនាំមុខដាច់ឆ្ងាយពីគូប្រជែងដទៃទៀត។ ចំណែកឯកីឡាករ Nguyen Van Hanh បានឈ្នះមេដាយមាសក្នុងវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្របុរស់ ប្រភេទពិការ SB11។ មេដាយមាសទីបីសម្រាប់ក្រុមកីឡាវៀតណាមបានទៅលើ  កីឡាការិនី Trinh Thi Bich Nhu ក្នុងវិញ្ញាសាហែលទឹកកង្កែប ១០០ម៉ែត្រនារី ប្រភេទពិការ SB4-5។ អត្តពលិក Vi Thi Hang បាននាំយកមេដាយមាសទី ៤ មកផ្ទះវិញជាមួយនឹងជ័យជម្នះដ៏លេចធ្លោក្នុងវិញ្ញាសាហែលទឹកសេរី ១០០ ម៉ែត្រនារី ប្រភេទពិការ S7។ មេដាយមាសទី ៥ បានទៅលើកីឡាការិនី Le Thu Dung ដែលបានបញ្ចប់ដោយចំណាត់ថ្នាក់លេខ ១ ក្នុងវិញ្ញាសាហែលទឹកសេរី ១០០ ម៉ែត្រនារី ប្រភេទពិការ S8៕  

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.