ព័ត៍មាន

អភិវឌ្ឍន៍សួនឧស្សាហកម្ម VSIP II Quang Ngai ក្នុងទិសដៅឆ្លាតវៃ ទំនើប និងនិរន្តរភាព

អភិវឌ្ឍន៍សួនឧស្សាហកម្ម VSIP II Quang Ngai ក្នុងទិសដៅឆ្លាតវៃ ទំនើប និងនិរន្តរភាព

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែមីនា ពិធីបើកការដ្ឋានសាងសង់គម្រោងវិនិយោគ និង សាងសង់ហេដ្ឋារចនាសម្ព័ន្ធសួនឧស្សាហកម្ម VSIP II Quang Ngai បានប្រព្រឹត្តទៅនៅស្រុក Binh Son ខេត្ត Quang Ngai។ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានចូលរួមពិធីបើកការដ្ឋានសាងសង់។

ប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man និងគណៈប្រតិភូបានបើកការដ្ឋានសាងសង់គម្រោងសួនឧស្សាហកម្ម VSIP II Quang Ngai (រូបថត៖ Doan Tan/TTXVN)

នៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Nguyen Hoa Binh បានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់; វាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគ្រាសវិនិយោគក្នុងស្រុក និងបរទេស ជាពិសេសសហគ្រាសសិង្ហបុរីនៅវៀតណាម។

ដើម្បីធ្វើឱ្យគម្រោងត្រូវបានអនុវត្តតាមកាលវិភាគ និងសម្រេចបានលទ្ធផលរំពឹងទុក លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Sembcorp គ្រុប (សិង្ហបុរី) និង Becamex (វៀតណាម) ដឹកនាំការវិនិយោគ និងអភិវឌ្ឍន៍សួនឧស្សាហកម្ម VSIP II Quang Ngai តាមទិសឧស្សាហកម្មឆ្លាតវៃ ទំនើប និងនិរន្តរភាព ឆ្ពោះទៅបង្កើតឧស្សាហកម្ម - នវានុវត្តន៍ - ទីក្រុង - សេវាកម្ម - ប្រព័ន្ធអេកូបច្ចេកវិទ្យាខ្ពស់; ដំណើរការឧស្សាហូបនីយកម្មត្រូវតែធានាឱ្យមានការអភិវឌ្ឍប្រកបដោយសុខដុមរមនាជាមួយសហគមន៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.