ព័ត៍មាន

អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឆ្ពោះទៅរកភាពទំនើប បច្ចេកវិទ្យាខ្ពស់ និងប្រើប្រាស់បានពីរយ៉ាង

អភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិឆ្ពោះទៅរកភាពទំនើប បច្ចេកវិទ្យាខ្ពស់ និងប្រើប្រាស់បានពីរយ៉ាង

(VOVWORLD) - នារសៀលថ្ងៃទី ២៤ ខែធ្នូ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានដឹកនាំជំនួបធ្វើការជាមួយក្រសួងការពារប្រទេស និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តន៍ភារកិច្ចយោធា និងការពារជាតិសម្រាប់ឆ្នាំ ២០២៦ ជាពិសេសភារកិច្ចសំខាន់ក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ។

ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានភាពពិភពលោកនឹងបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ នៅក្នុងបរិបទនោះ កងទ័ពត្រូវតែធានានូវការរក្សាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីយ៉ាងរឹងមាំ រួមទាំងអធិបតេយ្យភាពលើដីគោក កោះសមុទ្រ ដែនអាកាស និងលំហអ៊ីនធឺណិត។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នៅឆ្នាំក្រោយ កងទ័ពទាំងមូលចាំបាច់ត្រូវផ្តោតលើការកសាងកងទ័ពបដិវត្តន៍ វិជ្ជាជីវៈ ចំណាននិងទំនើប; អនុវត្តន៍សកម្មភាពការទូតការពារជាតិប្រកបដោយភាពបត់បែន និងប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ត្រូវបន្តអភិវឌ្ឍន៍ឧស្សាហកម្មការពារជាតិ; អភិវឌ្ឍន៍ប្រភេទអាវុធ និងយុទ្ធភណ្ឌតាមទិសដៅទំនើប បច្ចេកវិទ្យាខ្ពស់; អភិវឌ្ឍន៍ផលិតផលប្រើប្រាស់បានពីរយ៉ាងសម្រាប់ទាំងភារកិច្ចការពារជាតិ និងស៊ីវិល; បន្តអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល និងគណៈកម្មការបក្សយោធាមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្មការពារជាតិ; ចលនាសមាសភាគសេដ្ឋកិច្ចនានា រួមទាំងសេដ្ឋកិច្ចឯកជន ឱ្យចូលរួមក្នុងការអភិវឌ្ឍឧស្សាហកម្មការពារជាតិ ជាពិសេសលើបច្ចេកវិទ្យាមូលដ្ឋាន និងបច្ចេកវិទ្យាស្នូល។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្តែងជំនឿជាក់ថា កងទ័ពនឹងបន្ត ត្រួសត្រាយផ្លូវ និងដឹកនាំក្នុងការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ អភិវឌ្ឍឧបករណ៍សម្ភារៈ និងអាវុធជាច្រើនប្រភេទ ដើម្បីបម្រើដល់ការការពារមាតុភូមិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.