ព័ត៍មាន

អធិការបតីអាល្លឺម៉ង់​បាន​ចូលរួម​ពិធី​រំលឹក​​វិញ្ញាណក្ខន្ធជនរងគ្រោះ​ក្នុងការវាយប្រហារដោយ​រថយន្ត

អធិការបតីអាល្លឺម៉ង់​បាន​ចូលរួម​ពិធី​រំលឹក​​វិញ្ញាណក្ខន្ធជនរងគ្រោះ​ក្នុងការវាយប្រហារដោយ​រថយន្ត

(VOVWORLD) - ក្រសួងមហាផ្ទៃអាល្លឺម៉ង់កាលពីថ្ងៃទី ២១ ខែធ្នូ បានប្រកាសថា នឹងបង្ហូតទង់ជាតិនៅពាក់កណ្តាលបង្គោលនៅគ្រប់ភ្នាក់ងារសហព័ន្ធ ដើម្បីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារនៅផ្សារបុណ្យណូអែលនៅទីក្រុង Magdeburg កាលពីយប់ថ្ងៃទី ២០ ខែធ្នូ។ យោងតាមទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥ នាក់ ហើយមនុស្សជាង ២០០ នាក់បានរងរបួស។

មុននោះ រដ្ឋបាលទីក្រុ Magdeburg ក៏បានប្រកាសពីការបង្ហូតទង់ជាតិនៅពាក់កណ្តាលបង្គោលនៅក្នុងទីភ្នាក់ងារនានារបស់ទីក្រុងនេះ។ ផ្សារបុណ្យណូអែល ដែលត្រូវប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ២៩ ខែធ្នូ តាមផែនការដើមក៏បានបិទទ្វារបន្ទាប់ពីការវាយប្រហារនេះ។

ទិដ្ឋភាពនៃផ្សារបុណ្យណូអែល Magdeburg កន្លែងកើតហេតុនៃការវាយប្រហារដោយរថយន្ត។ រូបថត៖ BMFTV

នាថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz និងអ្នកនយោបាយនានាបានត្រួតពិនិត្យកន្លែងកើតហេតុនៃការវាយប្រហារ និងចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅព្រះវិហារ Magdeburg ។ ថ្លែងក្នុងទីក្រុង Magdeburg លោក Scholz បានសន្យាថា ប្រទេសអាល្លឺម៉ង់នឹងឆ្លើយតប "ដោយកម្លាំងច្បាប់ទាំងអស់" ។ លោកអធិកាបតី Scholz ក៏បានអំពាវនាវឱ្យមានសាមគ្គីភាព ក្នុងបរិបទដែលប្រទេសនេះត្រូវបានរង្គោះរង្គើដោយការជជែកដេញដោលគ្នាយ៉ាងខ្លាំងលើបញ្ហាអន្តោប្រវេសន៍និងសន្តិសុខ នៅមុនការបោះឆ្នោតខែកុម្ភៈ ឆ្នាំ ២០២៥។

បន្ទាប់ពីការវាយប្រហារនៅប្រទេសអាល្លឺម៉ង់ រដ្ឋធានី Praha របស់សាធារណរដ្ឋឆែក ដែលជាប្រទេសជិតខាងរបស់អាល្លឺម៉ង់ ក៏បានបង្កើនសន្តិសុខនៅក្នុងផ្សារបុណ្យណូអែលនានា ជាមួយនឹងរបាំងបេតុងផងដែរ៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.