ព័ត៍មាន

អគ្គលេខាធិការ UN អំពាវនាវឲ្យ​មាន​សាមគ្គីនិងយុត្តិធម៌ ក្នុងឱកាសបុណ្យរ៉ាម៉ាដានរបស់​សាសនា​ឥស្លាម

អគ្គលេខាធិការ UN អំពាវនាវឲ្យ​មាន​សាមគ្គីនិងយុត្តិធម៌ ក្នុងឱកាសបុណ្យរ៉ាម៉ាដានរបស់​សាសនា​ឥស្លាម

(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ ក្នុងឱកាសនៃបុណ្យរ៉ាម៉ាដានរបស់អ្នកកាន់សាសនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានផ្ញើសារអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្ហាញស្មារតីចែករំលែក ភាពអាណិតអាសូរ និងការយល់ចិត្តថ្លើមគ្នា រួមគ្នាឆ្ពោះទៅពិភពលោកសន្តិភាព និងយុត្តិធម៌ជាង។

លោក Guterres ក៏បានសម្តែងនូវការគាំទ្រពិសេសសម្រាប់អ្នកមានស្ថានភាពលំបាក បាត់បង់ផ្ទះសម្បែង អ្នករងអំពើហិង្សាពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសស៊ូដង់ តំបន់សាហេល និងកន្លែងផ្សេងទៀតនៅលើពិភពលោក។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres។ រូបថត៖ THX/TTXVN

បុណ្យរ៉ាម៉ាដានឆ្នាំនេះ ចាប់ផ្តើមនៅថ្ងៃទី ១ ខែមីនា គឺជាខែដ៏ស័ក្តិសិទ្ធិសម្រាប់ប្រជាជនកាន់សាសនាឥស្លាមនៅជុំវិញពិភពលោក។ អគ្គលេខាធិការលោក Antonio Guterres គ្រោងនឹងធ្ដំណើរវើទស្សនកិច្ចទៅប្រទេសបង់ក្លាដែស ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមីនា ហើយទៅទស្សនា Cox's Bazar ដែលជាមជ្ឈមណ្ឌលជនភៀសខ្លួនដ៏ធំបំផុតមួយលើពិភពលោកក្នុងឱកាសនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.