ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន

អគ្គលេខាបក្ស លោក តូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ីនិងបំពេញទស្សនកិច្ចផ្លូវការនៅលេខាធិការដ្ឋានអាស៊ាន

(VOVWORLD) - នៅអាកាសយានដ្ឋាន Halim Pedranakusuma, ឥណ្ឌូនេស៊ីបានបាញ់កាំភ្លើងធំចំនួន ៧ ដើម ដើម្បីអបអរស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាម។

ពិធីទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយានៅអាកាសយានដ្ឋានយោធា Halim Perdanakusuma ទីក្រុងហ្សាកាតា (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ៩ មីនា អគ្គលេខាបក្សលោក តូ ឡឹម និងលោកជំទាវភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាស យានដ្ឋានយោធា Halim Pedranakusuma ក្នុងទីក្រុងហ្សាកាតា ដោយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រធានគណបក្សចលនាឥណ្ឌូណេស៊ីមហិមា (Gerindra) លោក Prabowo Subianto និងបំពេញទស្សនកិច្ចផ្លូវការ នៅលេខាធិការដ្ឋានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តបតាមការអញ្ជើញរបស់អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន។

នៅអាកាសយានដ្ឋាន Halim Pedranakusuma,   ឥណ្ឌូនេស៊ីបានបាញ់កាំភ្លើងធំចំនួន ៧ ដើម ដើម្បីអបអរស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម។ អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម និងលោកជំទាវភរិយា មានរដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រនិងនេសាទឥណ្ឌូនេស៊ីលោក Sakti Wahyu Trenggono, ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Denny Abdi, ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Ta Van Thong ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន Ton Thi Ngoc Huong និងតំណាងកម្មាភិបាល បុគ្គលិកនៃស្ថានទូត និងគណៈប្រតិភូវៀតណាមប្រចាំអាស៊ាន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.