ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទីក្រុង Hue

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទីក្រុង Hue

(VOVWORLD) - នាព្រឹកមិញថ្ងៃទី ២ ខែវិច្ឆិកា អគ្គលេខាបក្ស លោក តូ ឡឹម និងក្រុមការងារមជ្ឈិម បានអញ្ជើញចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅក្នុងទីក្រុង Hue ដែល រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះ។

លោកអគ្គលេខាបក្ស តូ ឡឹមអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅទីក្រុង Hue (រូបថត៖ Van Hieu/VOV)

យោងតាមស្ថិតិបឋម បច្ចុប្បន្នឃុំនិងសង្កាត់ចំនួន ៨/៤០ នៅក្នុងទីក្រុង Hue នៅតែលិចទឹក ឃុំមួយចំនួនលិចទឹកយ៉ាងខ្លាំង ដូចជា៖ ក្វាងឌៀន ផុងឌិញ សង្កាត់ហ័រចូវ និងភូហូ។

លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ អង្គការ សហជីព និងប្រជាជនទូទាំងប្រទេសតែងតែផ្តោតអារម្មណ៍លើតំបន់ភាគកណ្តាល និងទីក្រុង Hue ដោយមានស្មារតី "ជួយគ្នាទៅវិញទៅមក" (រូបថត៖ Van Hieu/VOV)

អញ្ជើញចុះសួរសុខទុក្ខគ្រួសារនានានៅភូមិ ខួង ផ ដុង ឃុំក្វាងឌៀន អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនទូទាំងប្រទេសតែងតែឆ្ពោះទៅតំបន់ភូមិភាគកណ្តាលនិងទីក្រុង Hue ដោយមានស្មារតី "ជួយទំនុកបំរុងគ្នាទៅវិញទៅមក" ដោយជួយឧបត្ថម្ភនិងចែករំលែកការលំបាកជាមួយប្រជាជននៅតំបន់លិចទឹក។ កងកម្លាំង ផ្តោតលើការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិឱ្យបានឆាប់រហ័ស ធានាសុវត្ថិភាពអាយុជីវិតប្រជាជន។

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទៅសួរសុខទុក្ខតំបន់ដែលរងការជន់លិចនៅទីក្រុង Hue (រូបថត៖ Van Hieu/VOV)

នៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានប្រគល់ថវិកាចំនួន ១០០ ពាន់លានដុង (៣,៨ លានដុល្លារអាមេរិក) អង្ករចំនួន ២០០ តោនដល់ទីក្រុងហ៊ុយ និងអំណោយចំនួន ៤៥ កញ្ចប់ ដល់គ្រួសារដែលស្ថិតក្នុងស្ថានភាពលំបាកជាពិសេស ដែលរងផលប៉ះពាល់ដោយទឹកជំនន់៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.