ព័ត៍មាន

អគ្គលេខាបក្ស​លោក​តូ ឡឹម ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅស.ប.បកូរ៉េ

អគ្គលេខាបក្ស​លោក​តូ ឡឹម ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅស.ប.បកូរ៉េ

(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាបក្សពលករកូរ៉េខាងជើង ប្រធានគណៈកម្មការកិច្ចការរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un នាយប់ថ្ងៃទី ៨ ខែតុលា អគ្គលេខាបក្សលោកតូ ឡឹមនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីទីក្រុងហាណូយចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅស.ប.បកូរ៉េ និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃការបង្កើតបក្សពលករស.ប.បកូរ៉េ។ ដំណើរទស្សនកិច្ចនេះប្រារព្ធឡើងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា។

អគ្គលេខាបក្សលោកតូ ឡឹម ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅស.ប.បកូរ៉េ។ រូបថត៖ VOV

ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ស.ប.បកូរ៉េខាងជើងលើកនេះរបស់អគ្គលេខាបក្ស លោកតូ ឡឹម គឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមទៅកាន់ស.ប.បកូរ៉េក្រោយរយៈពេល ១៨ ឆ្នាំមក។ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០ - ២០២៥) និងឆ្នាំមិត្តភាពវៀតណាម - ស.ប.បកូរ៉េ  ២០២៥ ដែលបង្ហាញយ៉ាងរស់រវើកនូវសារៈសំខាន់នៃបក្សទាំងពីរ  រដ្ឋទាំងពីរចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងស.ប.បកូរ៉េ។

នាព្រឹកថ្ងៃទី ៩ តុលា (ម៉ោងក្នុងស្រុក) យន្តហោះដឹកអគ្គលេខាបក្សលោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង។ អញ្ជើញទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូនៅព្រលានយន្តហោះ មានវត្តមានប្រធាននាយកដ្ឋានអន្តរជាតិ - គណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សពលករស.ប.បកូរ៉េក Kim Song Nam អនុរដ្ឋមន្ត្រីក្រសួងការបរទេសស.ប.បកូរ៉េលោក  Im Chon In ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស.ប.បកូរ៉េ Le Ba Vinh និងតំណាងកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅស.ប.បកូរ៉៕  

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.