ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម ចូលរួមពិធីបើកការតាំង​ពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត​”

អគ្គលេខាបក្ស លោក តូ ឡឹម ចូលរួមពិធីបើកការតាំង​ពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត​”

(VOVWORLD) - ឆ្ពោះទៅមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស នៅរសៀលថ្ងៃទី២៦ ខែធ្នូ នៅឯនាយកដ្ឋានបណ្ណសារ ការិយាល័យមជ្ឈិមបក្ស ទីក្រុងហាណូយ ការិយាល័យមជ្ឈិមបក្ស សម្របសម្រួលជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានរៀបចំពិធីបើកការតាំងពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត”។

អគ្គលេខាបក្សលោក តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានកាត់ខ្សែបូរបើកសម្ពោធការតាំងពិព័រណ៍។ រូបថត៖ Thong Nhat/TTXVN

អគ្គលេខាបក្សលោក តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ បានកាត់ខ្សែបូរបើកសម្ពោធការតាំងពិព័រណ៍ និងបានទស្សនាកន្លែងតាំងពិព័រណ៍។

អគ្គលេខាបក្សលោក តូ ឡឹម រួមជាមួយថ្នាក់ដឹកនាំបក្ស និងរដ្ឋ ទស្សនាការតាំងពិព័រណ៍។រូបថត៖ Thong Nhat/TTXVN

ដោយសរសេរលើសៀវភៅកំណត់ត្រានៅឯការតាំងពិព័រណ៌ អគ្គលេខាបក្សលោក តូ ឡឺម បានសម្តែងមោទនភាពក្នុងការទស្សនាការតាំងពិព័រណ៍ “បក្សកុម្មុយនិស្តវៀតណាម - ពីមហាសន្និបាតទៅមហាសន្និបាត”។ ឯកសារ រូបភាព និងវត្ថុតាំងដែលបានថែរក្សាយ៉ាងយកចិត្តទុកដាក់ បានរំលឹកឡើងវិញយ៉ាងរស់រវើកអំពីការបង្កើតនិងដំណើរការអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងប្រវត្តិសាស្ត្រជាតិ បក្សកុម្មុយនិស្តវៀតណាមតែងតែជាកម្លាំងជួរមុខ ជាទង់របស់វណ្ណៈកម្មករ និងពលករវៀតណាម របស់កម្លាំងជឿនលឿននៅទូទាំងពិភពលោក។ បក្សជានិច្ចកាលប្រកាន់ខ្ជាប់នូវឧត្តមគតិបដិវត្តន៍ ផ្លាស់ប្តូរថ្មីនិងកែទម្រង់ដោយឥតឈប់ឈរ ឲ្យសក្តិសមនឹងបេសកកម្មដឹកនាំប្រជាជននិងប្រទេសជាតិ។ នៅមុនមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្ស ការតាំងពិព័រណ៍នេះ ដូចជាសារក្រើនរំលឹកដ៏ពិសិដ្ឋមួយ៖ ដើម្បីរក្សាជំនឿជាក់ បំផុសសេចក្តីប្រាថ្នា នាំប្រទេសជាតិឱ្យរីកចម្រើនយ៉ាងខ្លាំងក្លា វិបុលភាព សុភមង្គល និងស្ថិតស្ថេជារៀងរហូត ដើម្បីប្រជាជន និងប្រទេសជាតិ។

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.