ព័ត៍មាន

អគ្គលេខាបក្ស​លោក តូ ឡឹម៖ លើកកំពស់តួនាទីឈានមុខនិងភារកិច្ចសំខាន់ៗ ជាប្រចាំនៃកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ

អគ្គលេខាបក្ស​លោក តូ ឡឹម៖ លើកកំពស់តួនាទីឈានមុខនិងភារកិច្ចសំខាន់ៗ ជាប្រចាំនៃកិច្ចការបរទេសនិងសមាហរណកម្មអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ១៥ ខែកញ្ញា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក តូ ឡឹម បានដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មាធិការបក្សនៃក្រសួងការបរទេស និងស្ថាប័នពាក់ព័ន្ធ។ អញ្ជើញថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានអះអាងនូវទស្សនៈណែនាំរបស់បក្សលើការជំរុញកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ ដោយចាត់ទុកនេះជាភារកិច្ច "សំខាន់ ជាប្រចាំ"; សង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួល សសរ ស្តម្ភទាំងបីគឺ ការពារជាតិ-សន្តិសុខ-កិច្ចការបរទេស។

ទិដ្ឋភាពទូទៅនៃសម័យប្រជុំ (រូបថត៖ Van Hieu/VOV)

លោកអគ្គលេខាបក្ស តូ ឡឹមបានស្នើឱ្យគណៈកម្មាធិការបក្សនៃក្រសួងការបរទេស បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋាន ក្រសួង ស្ថាប័ននិងមូលដ្ឋានក្នុងការអនុវត្តយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធ ភាពនិងសមកាលកម្ម នៃកិច្ចការកិច្ចការបរទេស និងកិច្ចការសមាហរណកម្មអន្តរជាតិ។ ជាពិសេស បន្តក្តាប់ជាប់ស្ថានការណ៍ លើកកំពស់គុណភាព ប្រសិទ្ធភាព និងភាពទាន់ពេលវេលានៃការងារស្រាវជ្រាវ និងប្រឹក្សាសម្រាប់ថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងការសម្រេចចិត្ត និងគោលនយោបាយសំខាន់ៗជាយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ។ រូបថត៖ Van Hieu/VOV

លោកអគ្គលេខាបក្សបានស្នើឱ្យវិស័យកិច្ចការបរទេសទាំងមូល រួមទាំងវិស័យការទូតបន្តជំរុញតួនាទីឈានមុខរបស់ខ្លួន ក្នុងការបង្កើតបរិយា កាសសន្តិភាព និងស្ថិរភាព ប្រើប្រាស់ធនធានខាងក្រៅ និងលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០៣០ និងឆ្នាំ២០៤៥។

លោកអគ្គលេខាបក្សជឿជាក់ថា វិស័យការទូតវៀតណាមនឹងបន្តបង្កើតសន្តិភាព ពង្រីកលំហអភិវឌ្ឍន៍ រួមចំណែកសកម្មក្នុងការអនុវត្តប្រកប ដោយជោគជ័យនូវគោលដៅ១០០ឆ្នាំចំនួនពីរ ដែលបក្សបានដាក់ចេញ ដើម្បីនាំវៀតណាមអភិវឌ្ឍយ៉ាងខ្លាំងក្លា វិបុលភាព និងនិរន្តរភាព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.