ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម មកដល់ទីក្រុងឡុងដ៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

អគ្គលេខាបក្ស លោក តូ ឡឹម មកដល់ទីក្រុងឡុងដ៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង

(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែតុលា (ម៉ោងក្នុងស្រុក) រសៀលថ្ងៃនេះម៉ោងនៅទីក្រុងហាណូយ យន្តហោះដែលដឹកអគ្គលេខាបក្ស លោកតូ ឡឹម និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានឡុងដ៍ Stansted (ស្តានស្ទេដ) ដោយចាប់ផ្តើមសកម្មភាពក្នុងកម្មវិធីនៃដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Keir Starmer។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញមកដល់ទីក្រុងឡុងដ៍ និងចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅចក្រភពអង់គ្លេស (រូបថត៖ VOV)

ទទួលស្វាគមន៍អគ្គលេខាបក្ស លោកតូ ឡឹមនិងភរិយា រួមទាំងគណៈប្រតិ ភូជាន់ខ្ពស់វៀតណាមនៅអាកាសយានដ្ឋាន មានវត្តមានអនុរដ្ឋមន្ត្រីការបរទេសអង់គ្លេស Seema Malhotra ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំ វៀតណាម Ian Frew, ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំចក្រភពអង់គ្លេស Do Minh Hung និងកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំចក្រភពអង់គ្លេស។

ដំណើរទស្សនកិច្ចលើកនេះរបស់អគ្គលេខាបក្ស លោកតូ ឡឹម បន្តបញ្ជាក់ពីគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពិពិធកម្ម ពហុភាគី ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលរួមចំណែកដល់ការលើកកម្ពស់កិត្យានុភាព និងឋានៈការបរទេសរបស់វៀត ណាមនៅក្នុងតំបន់ និងពិភពលោក។

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Keir Starmer ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋសភាសំដៅពិភាក្សា និងឯកភាព លើវិធានការនានា ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ចូលរួម និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទសេដ្ឋកិច្ចកម្រិតខ្ពស់ជាមួយសហគ្រាសធំៗជាច្រើនរបស់អង់គ្លេស ក្នុងគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ-ធនាគារ ថាមពល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការអភិវឌ្ឍបៃតង៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.