ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម ៖ ប្តេជ្ញាអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ

អគ្គលេខាបក្ស លោក តូ ឡឹម ៖ ប្តេជ្ញាអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ

(VOVWORLD) - នាព្រឹកថ្ងៃទី១ ខែមេសា នៅទីស្នាក់ការមជ្ឈិមបក្ស ក្នុងទីក្រុងហាណូយ ការិយាល័យនយោបាយ និងគណៈលេខាបានរៀបចំសន្និសីទស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ អគ្គលេខាបក្ស លោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានអញ្ជើញចូលរួមសន្និសីទ។

ទិដ្ឋភាពនៃសន្និសីទស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ រូបថត៖ VOV

ថ្លែងនៅទីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានមានប្រសាសន៍ថា ការសិក្សាលើប្រធានបទវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាផ្នែកមួយនៃផែនការនិងកម្មវិធីការងាររបស់ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។ នេះគឺជាសកម្មភាពជាក់លាក់ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្ត ស្តីពីការអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧) របស់ការិយាល័យនយោបាយ។ យោងតាមលោកអគ្គលេខាបក្ស ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ គឺជាជម្រើសចាំបាច់ ជាមធ្យោបាយតែមួយគត់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ឆ្លើយតបនឹងតម្រូវការកាន់តែកើនឡើងរបស់ប្រជាជន៖ “ខ្ញុំគិតថា មានគោលដៅសំខាន់ចំនួនពីរដែលយើងត្រូវកំណត់គឺ៖ អភិបាលកិច្ចសង្គមកាន់តែប្រសើរ និងទីពីរគឺការអនុវត្តវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីបង្កើតផលិតភាពការងារ និងបង្កើតឡើងទ្រព្យសម្បត្តិកាន់តែច្រើន”។

លោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំសន្និសីទ។ រូបថត៖ VNA

លោកអគ្គលេខាបក្សបានចាត់ឱ្យគណៈកម្មាធិការបក្សនៃរដ្ឋាភិបាល និងការិយាល័យមជ្ឈិមបក្ស ភ្នាក់ងារអចិន្ត្រៃយ៍នៃគណៈកម្មការដឹកនាំមជ្ឈិមទទួលបន្ទុកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល ដើម្បីស្រូបយកមតិទាំងអស់របស់សមាជិកការិយាល័យនយោបាយ និងគណៈលេខា ដើម្បីបំពេញបន្ថែមនិងសុក្រឹត្យរបាយការណ៍សម្រាប់សន្និសីទមជ្ឈិមលើកទី ១១ នាពេលខាងមុខ ដែលក្នុងនោះត្រូវយកចិត្តទុកដាក់ជាពិសេសក្នុងការធ្វើបច្ចុប្បន្នភាពនិន្នាការថ្មីនៅលើពិភពលោក អំពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ កំណត់បញ្ហាជាក់លាក់និងស្នើរដំណោះស្រាយ ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ទិភាពនូវសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយនាពេលខាងមុខ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.