ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញនៅខេត្ត ងេ អាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ អុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញនៅខេត្ត ងេ អាន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ធ្នូ នៅស្រុក ណាម ដាន (Nam Dan) ខេត្ត ងេ អាន (Nghe An) អគ្គលេខាបក្សលោក តូ ឡឹម និងក្រុមការងារមជ្ឈិមបានអញ្ជើញមកដាក់ផ្កា អូជធូបរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិហារ ជុង សឺននិងទីស្ការៈគោរពវិញ្ញាណក្ខ័ន្ធជីដូនជីតាលោកប្រធានហូជីមិញ និងអញ្ជើញអុជធូបនៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស គីម លៀន។

អគ្គលេខាបក្ស លោក តូ ឡឹម និងក្រុមការងារមជ្ឈិមអញ្ជើញដាក់ផ្កា អុជធូបនៅវិហារជុង សឺន  (រូបថត៖ TTXVN)

នៅមណ្ឌលកេរ្តិ៍ដំណែលជាតិពិសេស គីម លៀន អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានសម្តែងនូវអំណរគុណ និងគោរពយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ ដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមរបស់បក្សនិងប្រជាជនវៀតណាម វីរៈបុរសរំដោះជាតិ។ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគ្រប់ជំនាន់ និងប្រជាជនវៀតណាម បានប្តេជ្ញាចិត្តអនុវត្តតាមការបង្រៀនប្រដៅរបស់លោកប្រធានហូជីមិញស្តីពីសាមគ្គីភាព ឯកភាពជាតិ និងការលើកកំពស់រាល់ប្រភពធនធានទាំងអស់ដើម្បីនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ ស្មើរនឹងបណ្តាមហាអំណាចពិភព លោក។

មុននោះ អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅវិហារជុង សឺន - ជាទីសក្ការៈបូជាជីដូនជីតាលោកប្រធានហូជីមិញនៅឃុំ គីម លៀន ស្រុក ណាម ដាន ខេត្ត ងេ អាន ដោយគោរពដាក់ផ្កា ធូប និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនិងមនុស្សជាទីស្រឡាញ់នៅក្នុងក្រុមគ្រួសារលោកប្រធានផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.