ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ អុជធូបគោរពវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហ៊ុង

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញ អុជធូបគោរពវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហ៊ុង

(VOVWORLD) - នាព្រឹកថ្ងៃទី៥ ខែកុម្ភៈនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធបណ្តាស្តេចហ៊ុង នៅទីតាំងនៃតំបន់កេរដំណែលប្រវត្តិសាស្ត្រជាតិ វិហារ ហ៊ុង (ទីក្រុង Viet Tri ខេត្ត Phu Tho)។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហ៊ុង (រូបថត៖ VOV)

ក្នុងបរិយាកាសដ៏ឱឡារិក នៅវិមាន Kinh Thien នៅលើកំពូលភ្នំ Nghia Linh ដ៏ពិសិដ្ឋ អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអុជធូប សម្តែងការគោរពដឹងគុណចំពោះបុព្វការីជន បង្ហាញពីសីលធម៍របស់ប្រជាជនវៀត ណាម “ផឹកទឹកនឹកដល់ប្រភពដើម”។ បួងសួងសុំឲ្យអាកាសធាតុអំណោយផល; ប្រជាជនមានជីវភាពសុខសន្តិភាពនិងខ្លាំងមាំមួន; ប្រទេសមានសម្បូររុងរឿង។

បន្ទាប់មក អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ  និងសំណេះសំណាលជាមួយកម្មាភិបាលនិងយុទ្ធជននៃកងកម្លាំងជទរមុខនៅផ្លូវបំបែកប្រាំផ្លូវ Den Gieng នៅជើងភ្នំ Nghia Linh។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក អគ្គលេខាបក្ស លោកតូ ឡឹម និងគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជនខេត្ត Phu Tho ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.