ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៥៥ នៃការផ្សាយកម្មវិធីទូរទស្សន៍ដើមដំបូង

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី ៥៥ នៃការផ្សាយកម្មវិធីទូរទស្សន៍ដើមដំបូង

(VOVWORLD) - នាព្រឹកថ្ងៃទី ៧ ខែកញ្ញា ទូរទស្សន៍វៀតណាម (VTV) បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៥៥ នៃការផ្សាយកម្មវិធីទូរទស្សន៍ដំបូង (៧ កញ្ញា ១៩៧០ - ៧ កញ្ញា ២០២៥) ទទួលគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១ និងសម្ពោធ ចាក់ផ្សាយជាផ្លូវការនូវប៉ុស្តិ៍ទូរទស្សន៍កិច្ចការបរទេសជាតិ - Vietnam Today។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយថ្នាក់ទី១ ដល់ទូរទស្សន៍វៀតណាម (រូបថត៖ nhandan.vn)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៥៥ ឆ្នាំកន្លងទៅ ពីលក្ខខណ្ឌបច្ចេកទេសសាមញ្ញ ទូរទស្សន៍វៀតណាមបានអភិវឌ្ឍទៅជាស្ថានីយ៍ជាតិ ភ្នាក់ងារសារព័ត៌មានពហុព័ត៌មានសំខាន់ ស្នូល ផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ; រួមចំណែកដល់ការអប់រំ ធ្វើឲ្យប្រសើរជីវភាពរស់នៅខាងវិញ្ញាណ លើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និងនិយាយឡើងសម្លេងរបស់ប្រជាជនក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេស។

អមដំណើរប្រទេស និងប្រជាជន កម្មវិធី និងស្នាដៃរបស់ទូរទស្សន៍វៀតណាមបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្តែងនូវជីវភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមក្នុងទិដ្ឋភាពជាច្រើន; ជំរុញការផ្លាស់ប្តូរថ្មី ផ្សព្វផ្សាយកត្តាថ្មី; ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការខ្ជះខ្ជាយ និងអវិជ្ជមាន; អនុវត្តមុខងារនៃការត្រួតពិនិត្យ ការរិះគន់សង្គម និងធ្វើអនុសាសន៍ដើម្បីកែលម្អស្ថាប័ន និងគោលនយោបាយ។ អគ្គលេខាបក្ស លោក តូ ឡឹម បានជូនទូរទស្សន៍វៀតណាមនូវអំណោយជាពាក្យពេជ្រថា៖ "អ្នកគ្រប់គ្នា គ្រប់ពេលវេលា គ្រប់ទីកន្លែង មួចស្រួច និងទាក់ទាញ"។

ក្នុងឱកាសនេះ ក្នុងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញប្រគល់គ្រឿងឥស្សរិយយសថ្នាក់ទី១ ដល់ទូរទស្សន៍វៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.