ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “ចារទុកប្រសាសន៍របស់លោកអ៊ំហូ - បន្ទរចង្វាក់ក្បួនយោធា”

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “ចារទុកប្រសាសន៍របស់លោកអ៊ំហូ - បន្ទរចង្វាក់ក្បួនយោធា”

(VOVWORLD) - ក្នុងឱកាសបូកសរុបរយៈពេល ១០ ឆ្នាំ នៃការអនុវត្តសារាចរលេខ ០៥ នៃការិយាល័យនយោបាយ នីតិកាលទី១២ ស្តីពីការជំរុញការសិក្សានិងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ ក្នុងគណៈកម្មាធិការបក្សយោធា និងជួរកងទ័ពទាំងមូល នាយប់ថ្ងៃទី៣ ខែកក្កដា នៅទីក្រុងហាណូយ គណៈកម្មាធិការយោធាបក្សមជ្ឈិម និងក្រសួងការពារប្រទេសបានរៀបចំកម្មវិធីជួបប្រាស្រ័យសិល្បៈ ចារទុកប្រសាសន៍របស់លោកអ៊ំហូ-បន្ទរចង្វាក់ក្បួនយោធា។

 អគ្គលេខាបក្ស លោក តូ ឡឹម លេខាគណៈកម្មាការយោធាបក្សមជ្ឈិមអញ្ជើញចូលរួមនិងដឹកនាំកម្មវិធី។

នៅឯកម្មវិធី គណៈប្រតិភូបានទស្សនារូបភាពអំពីលទ្ធផលលេចធ្លោក្នុងរយៈពេល ១០ ឆ្នាំនៃការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយ ស្តីពីការជំរុញការសិក្សា និងអនុវត្តតាមសតិអារម្មណ៍ សីលធម៌ និងរចនាបទហូជីមិញ ក្នុងជួរកងទ័ពទាំងមូល; ផ្ទៀងស្តាប់ការចែករំលែក រឿងរ៉ាវរបស់សមូហភាព និងបុគ្គលឆ្នើមក្នុងការសិក្សា និងធ្វើតាមលោកប្រធានហូជីមិញ អំពីទំនួលខុសត្រូវក្នុងការធ្វើជាគំរូ បណ្តុះបណ្តាលគុណធម៌សីលធម៌ របៀបរស់នៅ ជំនះរាល់ការលំបាក មានភាពស្វាហាប់ ច្នៃប្រឌិត បំពេញមុខងារនិងភារកិច្ចបានយ៉ាងល្អប្រសើរ។

អគ្គលេខាបក្ស លោក តូ ឡឹម និងគណៈប្រតិភូ ជូនផ្កាដល់សិល្បករដែលសម្តែងនៅក្នុងកម្មវិធី។ រូបថត៖ qdnd.vn

កម្មវិធីនេះមានការសម្តែងសិល្បៈពិសេស លើកសរសើរទឹកចិត្តស្រឡាញ់ប្រទេសជាតិ សរសើរបក្ស លោកប្រធានហូជីមិញ និងកងទ័ព៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.