ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង

(VOVWORLD) - ថ្ងៃទី ១៥ ខែមករា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីន ពីង (Xi Jinping) ក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៨ មករា ១៩៥០ - ១៨ មករា ២០២៥)។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីង (រូបថត៖ Dang Khoa/nhandan.vn)

ក្នុងជំនួបសន្ទនាតាមទូរស័ព្ទ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាមជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលបក្ស រដ្ឋ និងប្រជាជនចិនបានផ្តល់ជូនវៀតណាមក្នុងដំណាក់កាលប្រវត្តិសាស្យ្រនីមួយៗ; លោកបានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកការអភិវឌ្ឍទំនាក់ទំនងជាមួយចិនជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ភាវូបនីយកម្ម និងពិពិធកម្ម។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិនបានអះអាងថា បក្ស និងរដ្ឋចិនតែងតែផ្តល់អាទិភាពក្នុងការអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម ក្នុងគោលនយោបាយការបរទេសជាអ្នកជិតខាង។

ក្នុងឱកាសនេះ អគ្គលេខាបក្សទាំងពីររូបបានឯកភាពបន្តពង្រឹងការផ្លាស់ប្តូរយុទ្ធសាស្ត្ររវាងភាគីទាំងពីរនិងប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរកម្រិតខ្ពស់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងទ្វេភាគីទាំងមូល; លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋាភិបាល រដ្ឋសភា/សភាប្រជាជន រណសិរ្សមាតុភូមិ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ ស្របតាមតួនាទីរបស់ខ្លួនជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី; បង្កើតរបកគំហើញថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ផ្តល់អាទិភាពដល់ការពន្លឿនការតភ្ជាប់ខ្សែផ្លូវដែកស្ដង់ដារចំនួន ៣ រវាងប្រទេសទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគក្នុងវិស័យដែលទើបលេចចេញ។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានចែករំលែកព័ត៌មានអំពីស្ថានភាពរបស់បក្សនីមួយៗ និងប្រទេសនីមួយៗ; យល់ព្រមបង្កើនការផ្លាស់ប្តូរបទពិសោធន៍ និងទ្រឹស្តីក្នុងការកសាងសង្គមនិយម; សម្របសម្រួលលើបញ្ហាអន្តរជាតិនិងតំបន់ រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អគ្គលេខាបក្ស លោក តូ ឡឹម បានគោរពអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីន ពីងនិងលោកជំទាវភរិយាអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឆ្នាំ ២០២៥។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋចិន ស៊ី ជីន ពីង បានថ្លែងអំណរគុណ និងរីករាយទទួលយកការអញ្ជើញនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.