ព័ត៍មាន

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងនាយឧត្តមសេនីយ៍ Van Tien Dung

អគ្គលេខាបក្ស លោក តូ ឡឹមអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងនាយឧត្តមសេនីយ៍ Van Tien Dung

(VOVWORLD) - នៅឯគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅអាគាលេខ ៣០ វិថី Hoang Dieu នៃទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូប និងដាក់ផ្កាសម្តែងនូវការតបស្នងសង់គុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (រូបថត៖ TTXVN)

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នារសៀលថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម អញ្ជើញទៅ អុជធូបរំលឹកវិញ្ញាណក្ខ័ន្ធនាយឧត្តមសេនីយ៍ Vo Nguyen Giap និងនាយឧត្តមសេនីយ៍ Van Tien Dung ដែលជានាយឧត្តមសេនីយ៍ពីររូបមានគុណូបការៈដ៏ឧត្តុងឧត្តមចំពោះបុព្វហេតុរំដោះប្រជាជាតិ បង្រួបបង្រួមជាតិ។

នៅឯគេហដ្ឋានរបស់នាយឧត្តមសេនីយ៍ Vo Nguyen Giap នៅអាគាលេខ ៣០ វិថី Hoang Dieu នៃទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូប និងដាក់ផ្កាសម្តែងនូវការតបស្នងសង់គុណយ៉ាងជ្រាលជ្រៅចំពោះនាយឧត្តមសេនីយ៍ Vo Nguyen Giap អតីតសមាជិកការិយាល័យនយោបាយ អតីតលេខាគណៈកម្មាធិការមជ្ឈិម អតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាអគ្គមេបញ្ជាការកងទ័ពប្រជាជនវៀតណាម។ ជីវិតនិងអាជីពរបស់នាយឧត្តមសេនីយ៍ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍនៃបដិវត្តន៍វៀតណាម និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ រុងរឿង ការលះបង់និងការលំបាករបស់បក្ស និងប្រទេសជាតិ។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកឧត្តមសេនីយ៍ Van Tien Dung (រូបថត៖ TTXVN)

នៅឯផ្ទះរំលឹកវិញ្ញាណក្ខន្ធរបស់នាយឧត្តមសេនីយ៍ Van Tien Dung លោកអគ្គលេខាបក្ស តូ ឡឹមបានអញ្ជើញអុជធូប និងថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ Van Tien Dung អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតរដ្ឋមន្ត្រីក្រសួងការពារប្រទេស។ ក្នុងអំឡុងសង្រ្គាមតស៊ូដើម្បីសង្គ្រោះប្រទេស នាយឧត្តមសេនីយ៍ Van Tien Dung បានបញ្ជាដោយផ្ទាល់នូវយុទ្ធនាការសំខាន់ៗជាច្រើនដើម្បីដណ្តើមជ័យជម្នះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.