ព័ត៍មាន

អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកនាថ្ងៃស្អែក

អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកនាថ្ងៃស្អែក

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម នឹងអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចការងារទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

អគ្គលេខាបក្ស លោកតូ ឡឹម (រូបថត៖ TTXVN)

យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសវៀតណាម ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈនេះ ដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្សតូ ឡឹមនឹងធ្វើឡើងចាប់ពីថ្ងៃស្អែក (ថ្ងៃទី១៨ ខែកុម្ភៈ) ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.