ព័ត៍មាន

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន

[VOVWORLD] - ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦។

ក្រសួងការបរទេសវៀតណាមនាថ្ងៃទី ៩ ខែមេសា បានចេញសេចក្ដីប្រកាសព័ត៌មានថា តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង និងលោកជំទាវ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក តូ ឡឹម រួមជាមួយលោកជំទាវ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.