ព័ត៍មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ធ្វើជាអធិបតីក្នុងពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការចំពោះលេខាទីមួយនិងជាប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ធ្វើជាអធិបតីក្នុងពិធីទទួលបដិ សណ្ឋារកិច្ចជាផ្លូវការចំពោះលេខាទីមួយនិងជាប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez

(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវភរិយា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez និង លោកជំទាវភរិយាបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម និងចូលរួមពិធីអបអរ សាទរខួបលើកទី ៨០ ជោគជ័យនៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណ រដ្ឋសង្គមនិយមវៀតណាម ថ្ងៃទី ២ ខែកញ្ញា។

នាព្រឹកថ្ងៃទី ១ ខែកញ្ញា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលេខាទីមួយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត គុយបា ប្រធានរដ្ឋគុយបាលោក Miguel Díaz-Canel Bermúdez និងភរិយាបានប្រព្រឹត្ត ទៅយ៉ាងឱឡារិកនៅទីក្រុងហាណូយ។ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយាបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ច។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងាររវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម  និងលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez។ (រូបថត៖ VOV)
បន្ទាប់ពីពិធីទទួល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួប ពិភាក្សាការងារជាមួយលេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez។ ក្នុងសុន្ទរកថាបើកជំនួបពិភាក្សានេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “វៀតណាមជានិច្ចកាលគោរព និងចងចាំនូវចំណងសាមគ្គីភាព និងការគាំទ្រ ដោយអស់ពីចិត្ត ទាំងខាងស្មារតី និងខាងសម្ភារៈ ដែលគុយបាបានផ្តល់ឲ្យវៀតណាម ក្នុងបុព្វហេតុរំដោះនិងបង្រួបបង្រួមប្រទេសជាតិក្នុងអតីតកាល ក៏ដូចជាក្នុងបុព្វហេតុ កសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ បក្ស រដ្ឋ និងប្រជាជនវៀតណាមមាន មោទនភាព ហើយប្តេជ្ញាចិត្ត រួមជាមួយបក្ស និងរដ្ឋគុយបា ទទួលមរតក និងពង្រីក ដោយឥតឈប់ឈរនូវតម្លៃបេតិកភណ្ឌដ៏ថ្លៃថ្លា និងសមិទ្ធិផលដ៏ធំធេងនៃកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរ ពង្រីក និងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហ ប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ឲ្យសក្តិសមនឹងសក្ដានុពល និងកម្រិតនៃការជឿទុកចិត្តនយោបាយដ៏ល្អប្រសើររវាងប្រទេសយើងទាំងពីរ”។
មុននោះ ក៏នាព្រឹកថ្ងៃទី១ ខែកញ្ញា លេខាទីមួយនៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តគុយបា ប្រធានរដ្ឋគុយបា លោក Miguel Díaz-Canel Bermúdez និងលោកជំទាវភរិយា Lis Cuesta Peraza រួមជាមួយគណៈប្រតិភូគុយបាបាន អញ្ជើញដាក់កម្រងផ្កា និងចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខន្ធលោកប្រធាន ហូជីមិញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.