ព័ត៍មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយនឹងប្រធានា ធិបតីបារាំងនិងភរិយាអញ្ជើញទៅទស្សនា Van Mieu – Quoc Tu Giam

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយនឹងប្រធានា ធិបតីបារាំងនិងភរិយាអញ្ជើញទៅទស្សនា Van Mieu – Quoc Tu Giam

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥-២៧ ឧសភា នារសៀលថ្ងៃទី២៦ ឧសភា អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា បានអញ្ជើញទៅទស្សនា និងស្វែងយល់អំពីវប្បធម៌វៀតណាមនៅ Van Mieu - Quoc Tu Giam។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅទស្សនា Van Mieu - Quoc Tu Giam។ (រូបថត៖ VOV)
លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា រួមជាមួយនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron និងភរិយា បានទៅទស្សនាកេរ្តិ៍ដំណែល Van Mieu - Quoc Tu Giam ដែលបានសាងសង់ឡើងកាលពីជិត ១០០០ ឆ្នាំមុន (ក្នុងឆ្នាំ ១០៧០) ដោយមានសំណង់ស្ថាបត្យកម្មដ៏បុរមបុរាណដូចជា ក្លោងទ្វារ Dai Trung វិមាន Dai Thanh និងសួនសិលាចារឹកបណ្ឌិត; ស្វែងយល់អំពីទីកន្លែងដែលថែរក្សា និងលើកតម្កើង ប្រពៃណី ក៏ដូចជាបង្ហាញយ៉ាងរស់រវើកបំផុតនូវគុណតម្លៃលេចធ្លោនៃវប្បធម៌វៀត ណាម; ទស្សនាការសម្ដែងអាយ៉ងទឹកនៅក្បែរអណ្តូង Thien Quang ទស្សនាតន្ត្រីរាជ វាំង Hue នៅទីធ្លាធំនៃ Van Mieu ហើយរីករាយជាមួយការសម្ដែងតន្ត្រី និងចម្រៀង ប្រជាប្រិយដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអនុវត្តន៍ពិធីទូងស្គរនៅក្នុង Van Mieu – Quoc Tu Giam; ទស្សនាការតាំងពិព័រណ៍រូបថតអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងទំនាក់ទំនងរវាង ប្រទេសទាំងពីរ។
នារសៀលថ្ងៃដដែល អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និង ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអញ្ជើញដាំដើមឈើមិត្តភាពនៅ ក្នុងតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ហើយថែមទាំងទស្សនាតំបន់កេរ្តិ៍ដំណែលលោក ប្រធានហូជីមិញផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.