ព័ត៍មាន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីជប៉ុន

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញជួបសវនការជាមួយនាយករដ្ឋមន្ត្រីជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មេសា នៅទីស្នាក់ការគណៈ កម្មាធិការមជ្ឈិមបក្ស (ហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានជួបសវនាការ ជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីជប៉ុន និងភរិយាអញ្ជើញមកបំពេញទស្សនកិច្ច ជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែមេសា។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសវនាការជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru។ (រូបថត៖ VOV)
នៅឯជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើទិសដៅធំៗចំនួនប្រាំពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងវៀតណាម និងជប៉ុននាពេលខាងមុខ រួមទាំងការបន្តបង្កើនការជឿទុកចិត្តផ្នែកនយោបាយ និងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង; ការពង្រឹងកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចលើមូលដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្សប្រកប ដោយគុណភាពខ្ពស់; ស្នើឱ្យជប៉ុនចូលរួមយ៉ាងសកម្មក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ តាមរយៈដើមទុនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ជំនាន់ថ្មី។ លោកអគ្គលេខា បក្សក៏បានស្នើឲ្យ ភាគីទាំងពីរទាញយកសក្តានុពលថ្មីក្នុងកិច្ចសហប្រតិបត្តិការពលកម្ម ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរថាមពល និងកសិកម្មបច្ចេកវិទ្យាខ្ពស់; ធ្វើឲ្យស៊ីជម្រៅ ថែមទៀតនូវកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន ការផ្លាស់ប្ដូររវាងប្រជាជននិងការផ្លាស់ ប្ដូរវប្បធម៌។
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Ishiba Shigeru បានអះអាងថា វៀតណាមជា ដៃគូមិនអាចខ្វះបានរបស់ជប៉ុន ដោយសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តរួមដំណើរ និងជួយ ឧបត្ថម្ភវៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន អនុវត្តន៍ឧស្សាហូប នីយកម្ម ទំនើបកម្ម និងអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនានា ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីនាំ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន ចូលទៅក្នុងដំណាក់ កាលថ្មី។ លោកនាយករដ្ឋមន្ត្រី Ishiba បានសន្យាថា ជប៉ុននឹងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ODA ការវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខ-ការពារជាតិ សន្តិសុខតាមអ៊ីនធឺណិត ការរក្សាសន្តិភាព វប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការ ផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និង semiconductors; ឯកភាពគាំទ្រការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅប្រទេសជប៉ុន និងនៅសាកលវិទ្យាល័យ វៀតណាម-ជប៉ុន ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីជប៉ុនក៏បានឲ្យដឹងថា នឹងបន្តជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយ ស្រួលសម្រាប់សហគមន៍ជនវៀតណាមជាង ៦០ ម៉ឺន នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.