ព័ត៍មាន

អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម

អគ្គលេខាបក្សលោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម

(VOVWORLD) - នាយប់ថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមវេទិកាអនាគតអាស៊ានលើកទី ២ នៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក Anwar Ibrahim បានយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីបង្កើតការផ្លាស់ប្តូរថ្មីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ (រូបថត៖ Nhan Dan)

នៅក្នុងជំនួបនេះ អញ្ជើញពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ នាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងក្នុងកម្រិតខ្ពស់ និងគ្រប់កម្រិត; អនុវត្តន៍យន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងឆ្ពោះទៅរកការបង្កើតយន្តការថ្មីសមស្របនឹងតម្រូវការសហប្រតិបត្តិការរវាងប្រទេសទាំងពីរ; ប្រើប្រាស់សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ផ្សេងទៀត ជាពិសេសវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ពលកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

អញ្ជើញពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការក្នុងតំបន់ និងអន្តរជាតិ ជាពិសេសនៅអាស៊ាន និងអង្គការសហប្រជាជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.