ព័ត៍មាន

អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានស្តីពីការប្រមូលមតិសាធារណៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

អគ្គលេខាបក្សលោកតូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានស្តីពីការប្រមូលមតិសាធារណៈធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣

(VOVWORLD) - នារសៀលថ្ងៃទី ១៣ ឧសភា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៃទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋាន ស្ដី ពីការអនុវត្ត និងស្ថានភាពប្រមូលមតិ សាធារណៈប្រជាជននិងពីគ្រប់វិស័យ អំពីសេចក្តីព្រាងវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។

អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Van Hieu/VOV)

នៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្សតូ ឡឹម បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការជំរុញការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងដំណើរការ ប្រមូល មតិសាធារណៈ ស្ថាប័នដែលមានមុខងារត្រូវបំពេញការងារបានល្អក្នុងការសំយោគ និងធានាការកត់ត្រានូវខ្លឹមសារនៃមតិសាធារណៈ រាយការណ៍ជូនរដ្ឋសភាដើម្បីពិនិត្យនិងចេញសេចក្តីសម្រេចចិត្ត។

ចំពោះបញ្ហាមួយចំនួនលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិម ស្តីពីការបន្តបង្កើត និងរៀបចំប្រព័ន្ធនយោបាយឡើងវិញ ឱ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាពនោះ លោកអគ្គលេខាបក្សបានស្នើឱ្យរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់លើការធ្វើវិមជ្ឈការនិងវិសហមជ្ឈការឱ្យបានហ្មត់ចត់ ក្នុងដំណើរការអនុវត្ត ដោយស្មារតីផ្តោតការយកចិត្តទុកដាក់លើការងារយ៉ាងសកម្ម និងបន្ទាន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.