ព័ត៍មាន

អគ្គលេខាបក្សនិងប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់បាឌិញ ទីក្រុងហាណូយ

អគ្គលេខាបក្សនិងប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅសង្កាត់បាឌិញ ទីក្រុងហាណូយ

(VOVWORLD) - ក្នុងឱកាសខួបលើកទី ៩៥ ទិវាបង្កើតរណសិរ្សឯកភាពជនជាតិវៀតណាម (ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ១៩៣០) លោកអគ្គលេខាបក្ស តូ ឡឹម និងលោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអញ្ជើញចូលរួម និងចែករំលែកសេចក្តីរីករាយនៃទិវាបុណ្យមហាសាមគ្គី ជនជាតិទាំងមូល ជាមួយប្រជាជននៃក្រុមលេខ ១ សង្កាត់ បាឌិញ និងគ្រូបង្រៀន សិស្សានុសិស្សនៃវិទ្យាល័យ Phan Dinh Phung កាលពីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា នៅ សង្កាត់ បាឌិញ ទីក្រុងហាណូយ។

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសម្តែងក្ដីរីករាយ ហើយកត់សម្គាល់លទ្ធផលដ៏លេចធ្លោដែលប្រជាជននៅក្រុមលេខ ១ សង្កាត់ បាឌិញ សម្រេចបាន។ (រូបថត៖ VOV)
នៅទីនេះ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានជម្រាបជូនប្រជាជននៃក្រុមលេខ ១ សង្កាត់ បាឌិញ អំពីសមិទ្ធផលសេដ្ឋកិច្ច-សង្គមដ៏លេចធ្លោរបស់ប្រទេសជាតិ ក្នុងរយៈពេលថ្មីៗនេះ ដោយបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះមានការរួមចំណែក ពីប្រជាជននៃសង្កាត់ បាឌិញ និយាយដោយឡែក និងរដ្ឋធានីហាណូយនិយាយរួម។ លោកប្រធានរដ្ឋសភាបានសម្តែងសេចក្តីរីករាយ ហើយកត់សម្គាល់នូវសមិទ្ធផលដ៏ លេចធ្លោដែលក្រុមលេខ ១ សង្កាត់ បាឌិញ សម្រេចបាន។ តាមនោះ ក្រុមការងារនៃ រណសិរ្សជានិច្ចកាលជិតស្និទ្ធជាមួយប្រជាជន។ សន្តិសុខ សណ្តាប់ធ្នាប់ត្រូវបានរក្សា យ៉ាងរឹងមាំ។ ជីវភាពទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនមានភាពប្រសើរឡើងជា រៀងរាល់ថ្ងៃ។ លោកប្រធានរដ្ឋសភាក៏បានស្នើឱ្យទីក្រុងហាណូយផ្តោតលើការដឹកនាំការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគទីក្រុងនាពេលថ្មីៗនេះផងដែរ៖
“ផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លានូវខ្លឹមសារ និងវិធីសាស្រ្តប្រតិបត្តិការរបស់រណសិរ្សមាតុ ភូមិគ្រប់ជាន់ថ្នាក់ ស្របតាមការណែនាំជាក់លាក់ ជាពិសេសរណសិរ្សមាតុភូមិ។  កម្មា ភិបាលនៃរណសិរ្សនិងអង្គភាពនានា ត្រូវតែរក្សាឲ្យបាន "ភាពជិតស្និទ្ធ ៣ យ៉ាង"៖ ជិតស្និទ្ធនឹងប្រជាជន - ជិតស្និទ្ធនឹងមូលដ្ឋាន - ជិតស្និទ្ធនឹងលំហឌីជីថល; "ការត្រូវតែ ៥ យ៉ាង"៖ ត្រូវតែស្តាប់ - ត្រូវតែសន្ទនា - ត្រូវតែធ្វើជាគំរូ - ត្រូវតែទទួលខុសត្រូវ - ត្រូវតែ រាយការណ៍លទ្ធផល; "៤ មិន"៖ មិនមែនជារូបភាព - មិនជៀសវាង - មិនគេចវេះ - មិនធ្វើខុសពីមុខងារ”។
លោកអគ្គលេខាបក្ស តូ ឡឹម ប្រគល់អំណោយជូនគ្រួសារគោលនយោបាយនៅមូលដ្ឋាន។ (រូបថត៖ VOV)
នៅទិវាបុណ្យ លោកអគ្គលេខាបក្ស តូ ឡឹម បានប្រគល់រូបសំណាកលោក ប្រធានហូជីមិញអញ្ជើញមកទស្សនាស្រុកកំណើត ជូនដល់បក្ខភាគ អាជ្ញាធរ និងប្រជាជននៃ សង្កាត់បាឌិញ; ប្រគល់អំណោយដល់គ្រួសារគោលនយោបាយចំនួន ១០ នៅក្នុង សង្កាត់បាឌិញ។ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភា និងលោក ត្រិន កឹមទូ តំណាង អចិន្រ្តៃយ៍នៃគណៈលេខា បានប្រគល់អំណោយជូនគ្រួសារគោលនយោបាយគំរូនៅ ក្នុងសង្កាត់ផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.